ឃ្លានគ្រឿងសមុទ្របែបនាគ បែបយក្សអីទៅ ៣ ហាងនេះ មិនខកបំណងទេ

កន្លែងលក់គ្រឿងសមុទ្រខ្នាតនាគ ខ្នាតយក្ស

0
1441

គ្រឿង​សមុទ្រ​ lover ច្បាស់​ជា​មិន​និយាយ​ថា​ទេ​ចំពោះ​ក្តាម​ មឹក​ បង្គា​ បង្កង​ ធំ​ៗ​ខ្នាត​យក្ស​នោះ​ទេ​។​ ជា​ពិសេស​បើ​បាន​ក្តាម​​អាឡាស្កា​ បង្កង​នាគ​ បង្កង​យក្ស​ បង្កង​ដង្គៀប​ធំ​ ចំ​ហុយ ​ជាតិ​ណាស់​​ពេល​ជ្រលក់​ជា​មួយ​ទឹក​ត្រី​ជូ​ហឹរ​ទៀត​ គ្រាន់​តែ​ឮ​នឹង​ទប់​ទឹក​មាត់​លែង​ឈ្នះ​ហើយ​ ចុះ​បើ​បាន​សាក​មែន​ដឹង​ជាតិ​ម៉េច​ទៀត​។​ ៣ ហាង​នេះ​សម្បូរ​ណាស់​គ្រឿង​សមុទ្រ​ខ្នាត​នាគ​ ខ្នាត​យក្ស​អី​ហ្នឹង​ ទៅ​ដល់​ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ហើយ​៖

. ហាង Best Food

សម្រាប់​ហាង​ Best Food ចម្រុះ​ទៅ​ដោយ​គ្រឿង​សមុទ្រ​ស្រស់​ៗ មិន​ថា​អាំង​ស្ងោរ​ ដុត​ ចំហុយ​នោះ​ទេ​ អត់​បញ្ហា​ ហើយ​ប្រសិន​បើ​លោក​អ្នក​ចង់​ពិសា​នៅ​មុខ​ម្ហូប​ថ្មី​ទើប​និង​ចេញ​នេះ ​ដូច​ជា៖​ ក្តាម​អាឡាស្កា​ បង្កង​នាគ​ បង្កង​យក្ស​ បង្កង​ដង្កៀប​ធំ​ គ្រឿង​សមុទ្រ​ចំហុយ​នោះ ​លោក​អ្នក​ក៏​អាច​ធ្វើ​ការ​កម្មង់​ទុក​ជា​មុន​ដើម្បី​ងាយ​ស្រួល​ គឺ​តាម​រយៈ​លេខ​ 069 41 41 44។

ហាង BEST FOOD
ហាង BEST FOOD

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ហាង ​Best FOOD
លេខ​ទូរសព្ទ​៖ 069 41 41 44
ទី​តាំង៖ ក្រោយ​ស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់​ទឹក​ល្អក់​មួយ​(ទល់​មុខ​ទីក្រុង​អាន់ឆ័រ​)

. ហាង​ មីទាញ​តុង​យុំា

ចង់​ញ៉ាំ​ផាក​ឡូវ​មឹក​យក្ស ​មិន​ថា​តូច​ឬ​ធំ​ទេ​ អាច​មក​រក​បាន​នៅ​ហាង​​​ មី​ទាញ​តុង​យុំា​ ទាំង​២​សា​ខា ​ធានា​ថា​មិន​ខ្វះ​អី​ញ៉ាំ​នោះ​ទេ​ ម្ហូប​ថ្ងៃ​ត្រង់​ក៏​មាន​ គ្រឿង​សមុទ្រ​អាំង​ ប្រហិត​ចៀន​ ត្រី​ដុត​ មាន់​ដុត​បំពង់​ឬស្សី​ មាន​ទាំង​អស់​នៅ​មាន​ច្រើន​មុខ​ទៀត​ ដឹង​តែ​ជាប់​ចិត្ត​ហើយ!

ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា

ហាង ​មី​ទាញ​តុង​យុំា
ទី​តាំង៖ ផ្លូវ 184 ក្រោយ​សាលា​ស៊ីសុវត្ថិ ចំ​ហៀង​ខាង​ត្បូង​ជាប់​ ស៊ុប​ហុយ​ហុយ​
សា​ខា​ទី​១៖ ផ្លូវ ១២២ សន្ធរម៉ុក​ ប្លុក​ខាង​ក្រោយ ​Tous Les Jours កម្ពុជា​ក្រោម ​
លេខ​ទូរស័ព្ទ៖ 096 548 4342

. ហាង Street Food Market

ហាង​ Street Food Market អស់​កង្វល់​សម្រាប់​អ្នក​ឃ្លាន​អាហារ​ពេល​យប់​ ឬ​ដើរ​លេង​យប់​ជ្រៅ​នឹក​​ឃ្លាន​អាហារ​បែប​ជប៉ុន​ ថៃ​ ខ្មែរ​ រក​ចង់​រក​កន្លែង​ជួប​ជុំ​គ្នា​លក្ខណៈ​គ្រួសារ​ មិត្តភក្តិ​ញ៉ាំ​ស្រា​បៀរ​ត្រជាក់ៗ​ ម្ហូប​ឆ្ងាញ់​ៗដឹង​តែ​ត្រូវ​ចិត្ត​ហើយ​ ម្ហូប​អី​ក៏​មាន​ដែរ​ ដូច​ជា​៖​ អយ​ស្ទ័រ​ សារំាង​ហេរ មាន់​ដុត​ បុក​ល្ហុង​ក្តាម​សេះ ​គ្រឿង​សមុទ្រ​ស្រស់ ​ឬ​ម្ហូប​កម្មង់​ គ្រឿង​ក្លែម​គ្រប់​មុខ​ សុទ្ធ​តែ​មាន​រសជាតិ​ឆ្ងាញ់ ​ចឹង​ៗហើយ​រំលង​ម៉េច​កើត​។

ហាង Street Food Market
ទីតាំង៖ ផ្លូវលេខ 396 ក្រោយស្ថានទូតរុស្សី ម្តុំកោះពេជ្រ នៅជាន់ទី១ ខាងលើ bottom up
លេខទូរស័ព្ទ៖ 012 97 52 69