មិនបាច់ហាត់ប្រាណនាំហត់! ភេសជ្ជៈ ៥ មុខផឹកមុនចូលគេងជួយសម្រកក្បាលពោះបាន

ឆ្ងាញ់ហើយរាងស្អាតទៀត

0
18203

រូបមន្ត​ភេសជ្ជៈ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ ល្អ​បំផុត​ជួយ​ឲ្យ​សុខភាព​ល្អ​ ​រាង​ស្អាត​ជាង​មុន និង​មាន​ថាមពល​ពេញ​ខ្លួន​ទៀត​ផង​។​ ខាង​ក្រោម​នេះ​ជា​រូប​មន្ត​ភេសជ្ជៈ​ ៥ មុខ​ ដាក់​ស្ករ​តិច​ ប្រើ​ទឹក​ធម្មតា​ ជំនួស​ទឹក​សូដា​ ជា​មួយ​គ្រឿង​ផ្សំ​ធ្វើ​ឲ្យ​សុខភាព​ល្អ​ មាន​ទាំង​រសជាតិ​ឆ្ងាញ់​ទៀត​ផង​។

១. ទឹក​ត្រសក់​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • ត្រសក់​ ១ ផ្លែ
  • ជីវ៉ាន់​ស៊ុយ​ ១ ក្តាប់​
  • ក្រូច​ឆ្មារ​ ១ ផ្លែ
  • ខ្ញី​ចិញ្ច្រាំ​ហើយ​ ១ ស្លាប​ព្រា​បាយ​
  • ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ ១ ស្លាប​ព្រា​បាយ​
  • ទឹក​កន្លះ​កែវ​

វិធី​ធ្វើ​៖ ក្រឡុក​​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា​ ហើយ​ផឹក​មុន​ចូល​គេង​។​ យើង​អាច​ញ៉ាំ​រយៈ​ពេល​ ១ ខែ​​ហើយ​បន្ទាប់​មក​ឈប់​ញ៉ាំ​ ១ សប្តាហ៍​សិន​។ អាច​ធ្វើ​ញ៉ាំ​បែប​នេះ​ដដែល​ៗ​បាន​។

២. ទឹក​ត្រសក់​ក្រូច​ឆ្មារ​ស្រស់​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖​

  • ក្រូច​ឆ្មារ​ ១ ផ្លែ​
  • ត្រសក់​ ២ ផ្លែ
  • ក្រូច​ ១ ផ្លែ​ធំ
  • ទឹក​ឃ្មុំ​ដាក់​តាម​ចំណូល​ចិត្ត
  • ជី​អង្កាម​ ដាក់​តាម​ចំណូល​ចិត្ត
  • Sparkling Water ១ លីត្រ

វិធី​ធ្វើ​៖​ ហាន់​ត្រសក់​ជា​ជំនិត​ស្តើង​ៗ​ រួច​ដាក់​ចូល​ក្នុង​កែវ​ ច្របាច់​យក​ទឹក​ក្រូច​ឆ្មារ​ និង​ក្រូច​។​ ​លាយ​​ត្រសក់​ ទឹក​ក្រូច​ និង​ទឹក​ឃ្មុំ​ ចូល​គ្នា​ បន្ថែម​ទឹក​សូដា​ និង​ ដាក់​ជី​អង្កាម​ចូល​ជា​ការ​ស្រេច​។

៣. ទឹក​ក្រូច​ពណ៌​លឿង

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • ក្រូច​ ៥ ផ្លែ
  • Sparking water ១ លីត្រ
  • ជី​អង្កាម
  • ទឹក​កក

វិធី​ធ្វើ​៖ យក​ក្រូច​ ៤ ផ្លែ​ច្របាច់​យក​ទឹក​ ហើយ​មួយ​ផ្លែ​ទៀត​ ចិត​ជា​ចំនិត​។​ លាយ​ទឹក​ក្រូច​ជា​មួយ​ sparkling waterក្នុង​កែវ​ធំ​មួយ​។​ ពេល​ញ៉ាំ​គ្រាន់​ជា​មួយ​ទឹកកក​ និង​ជី​អង្កាម​ជា​ការ​ស្រេច​។​

៤. ទឹក​ប៉ោម​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • ទឹក​ប៉ោម​ ១ លីត្រ​ (ស្រស់​ ឬ ប្រអប់​ក៏​បាន)
  • ជី​អង្កាម
  • ទឹក​ក្រូច​ឆ្មារ​ ១០០ មីលីលីត្រ
  • ក្រូច​ ១ ផ្លែ
  • ទឹកកក

វិធី​ធ្វើ​៖ ចិត​ក្រូច​ជា​ជំនិត​ស្តើង​ៗ​។ លាយ​ទឹក​ប៉ោម​ និង​ទឹក​ក្រូច​ឆ្មារ​ ក្នុង​កែវ​ ដាក់​ជំនិត​ក្រូច​ ជីអង្កាម​ និង​ទឹកកក​ចូល​ ដាក់​ទឹកកក​ចូល​អាច​ញ៉ាំ​បាន​ហើយ​។​

៥. ទឹក​ម្នាស់​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • Sparkling Water ១ លីត្រ
  • ក្រូច​ឆ្មារ​ ១ ផ្លែ
  • ទឹក​ម្នាស់​ ១ កំប៉ុង
  • ជី​អង្កាម

វិធី​ធ្វើ​៖​ ដាំ​ទឹក​ឲ្យ​ពុះ​ ច្របាច់​ក្រូច​យក​ទឹក​ ដាក់​ស្ករ​ចូល​ក្នុង​ទឹក​ ហើយ​ដាក់​វា​រំងាស់​ រហូត​ដល់​រលាយ​។​ បន្ទាប់​ដាក់​ទឹក​ក្រូច​ឆ្មារ​ចូល​ ហើយ​បិទ​ភ្លើង​។​ ចាក់​ល្បាយ​ដែល​​ដាំ​ហើយ​ចូល​ក្នុង​កែវ​ដោយ​ប្រើ​កន្ត្រង​។​ រួច​ចាក់​ទឹក​ក្រូច​ឆ្មារ​ និង​ទឹក​ម្នាស់​ចូល​តាម​ក្រោយ​។​ ពេល​ញ៉ាំ​ត្រូវ​ដាក់​ក្នុង​ទូរ​ឲ្យ​ត្រជាក់​សិន​ សឹម​យក​មក​ញ៉ាំ​។