កុំទាន់ស្គម! បង្អែមផ្លែឈើទំនងណាស់ ស្រួលធ្វើដូចបកចេក

កុំទាន់និយាយរឿងធាត់ ញ៉ាំបង្អែមផ្លែឈើសិន

0
2601

បាយល្ងាចហើយ បានបង្អែមផ្លែឈើលាងមាត់ ដឹងតែផ្អែមសាហាវហ្មង។ ធ្វើបាបចិត្តអ្នកធាត់បន្តិចមែន តែញ៉ាំម្តងមិនធាត់ទេ និយាយលួងចិត្តខ្លួនឯងតិចទៅ ធ្វើម៉េចបើបង្អែមទំនងមែន។​ ម៉ោះ​បើលួងចិត្តបានហើយ នេះវិធីធ្វើនៅក្រោមហ្នឹងស្រាប់ ធ្វើទុកញ៉ាំទៅ៖

គ្រឿងផ្សំ៖

  • ប៉ោម ស្រកានាគ ផ្លែទម្លាប់
  • ត្នោតខ្ចី ទុរេន ដូងខ្ទិះ ត្រាវស្ងោ
  • ផ្លែមៀន លតឈិត ម្នាស់
  • ផ្លែទំពាំងបាយជូរ ផ្លែប័រ
  • ត្រសក់ស្រូវ ផ្លែចាន់ទុំ
  • ខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ

វិធីធ្វើ៖

  • ចិត ឬ បកសំបកផ្លែឈើ យកគ្រាប់ចេញ
  • ដាក់ទឹកស្ក
  • ដាក់ខ្ទិះដូង
  • ដាក់ទឹកកក
  • អូវ៉ាន់ទីន
  • ទឹកដោះគោខាប់

តែប៉ុណ្ណឹងយើងនឹងបានបង្អែមផ្លែឈើមួយចានញ៉ាំយ៉ាងផ្អែមឆ្ងាញ់ ត្រជាក់ដល់ចិត្តបាត់។

**បញ្ជាក់:
របៀបធ្វើទឹកស្ករ៖

  • ដាក់ដាំទឹកប្រមាណ ១ លីត្រ
  • ពុះដាក់ស្កស ឬស្កត្នោត ១ គីឡូ
  • រម្ងាស់ទុកប្រមាណ ២០ នាទី(ឧស្សាហ៏កូរកុំឲខ្លោច)
  • រីងល្មមសឹមដាក់ចុះ។

របៀបធ្វើខ្ទិះដូង៖

  • យកដូងកោស មកច្របាច់ជាមួយនឹងទឹកឆ្អិន
  • ច្រោះយកតែទឹក (មិនចាំបាច់ដាំខ្ទិះម្ដងទៀតទេ)។