អាហារថ្ងៃត្រង់ដ៏ប្លែកនៅ ហាង DIZZ BBQ AND COCKTAIL មិនមកភ្លក្សមិនបានបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី

ហាង DIZZ BBQ AND COCKTAIL

0
1178

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។ រីឯឈុតនំបញ្ចុកស៊ុបត្រី មានគ្រឿងផ្សំច្រើនមុខឆ្ងាញ់ៗផងដែរដូចជានំបញ្ចុក ​ពោះត្រីសាច់ត្រី និងសាច់បាក់សៀក។ សម្រាប់បាញ់ហយទឹកកាពិវិញក៏ពិសេសមិនធម្មតាព្រោះដោយសារតែទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់មានរសជាតិឆ្ងាញ់ និងមានមួយមុខទៀតគឺស្ពាកាទី ក៏មានរសជាតិឆ្ងាញ់ដូចគ្នា។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

តែប៉ុណ្ណេះដឹងតែសប្បាយមាត់ញ៊ាំហើយសម្រាប់អ្នកដែលចង់ញ៊ាំអាហារថ្ងៃត្រង់តែមិនចង់ញ៊ាំបាយ គឺអាចមកហាង DIZZ BBQ AND COCKTAIL ដើម្បីញ៊ាំបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី បាញ់ហយទឹកកាពិ និងស្ពាកាទី។ ពេលបានមកដល់ហើយ គឺថាត្រៀមតែឆ្ងាញ់មាត់តឹងពោះទៅ ព្រោះថាភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខផងដែរ។ ណ្ហើយ កន្លែងពិសេសបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបានហើយអាហារពេលព្រឹកនេះគឺមានពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល៕

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

ហាង DIZZ BBQ AND COCKTAIL
លេខទូរសព្ទ៖ 012 29 22 55 / 016 35 37 36
ទីតាំង៖ ស្ថិតនៅច្រកទីពីរខាងមុខផ្សាដេប៉ូ ផ្លូវលេខ 150 នៅជិត ផ្កាយប្រាក់ (សាខាធំ)
ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល(បិទថ្ងៃអាទិត្យ)

វីដេអូ៖