ចង់ញ៊ាំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនជម្រើស តម្លៃសមរម្យកុំភ្លេចមកកាន់ ហាង ដឹងចិត្ត

ហាង ដឹងចិត្ត

0
2852

ដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ម្ដងៗអ្នកណាខ្លះ ធុញទ្រាន់រឿងពិបាករកកន្លែងញ៊ាំ ម៉ោះឈប់ខ្វល់រឿងនេះទៀតទៅ មកតាមAdmin មកហាង ដឹងចិត្ត មកមិនខុសបំណងទេ ព្រោះថាហាងមួយនេះធំទូលាយទាំងជាន់ក្រោម និងជាន់ខាងលើ។ ជាពិសេសគឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខដែលយើងអាចធ្វើការកុម្ម៉ង់បានតាមចំណូលចិត្ត រីឯតម្លៃក៏សមរម្យថែមទៀតផង។

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំហាងដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង ម្ហូបបែបស្រុកស្រែអីហ្នឹងមកទីនេះ ធានាថាមិនខកបំណងទេ ត្រៀមតែដាក់ម៉ាតឹងពោះទៅ។

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

តែប៉ុណ្ណេះដល់ម៉ោងបាយថ្ងៃត្រង់ ឌុបគ្នាមកហាង ដឹងចិត្ត វឺតៗមក ម្ហូបក៏ឆ្ងាញ់តម្លៃក៏សមរម្យញ៊ាំបានយ៉ាងរីករាយ។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅផ្លូវ១២២ កែង២៥៧ ក្រោយមន្ទីពេទ្យកុមារជាតិ សម្រាប់ផែនទីចុចទីនេះ

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

ហាង ដឹងចិត្ត
លេខទូរសព្ទ៖ 089 778877 / 086 676 888
ទីតាំង៖ ផ្លូវ ១២២ កែង ២៥៧ ក្រោយពេទ្យកុមារជាតិ
ផែនទី៖ ចុចទីនេះ

វីដេអូ៖