នេះរូបមន្តធ្វើនំបញ្ចុកខួរក្តាម សាកធ្វើញ៉ាំទៅ

នំបញ្ចុកខួរក្តាម

0
7673

ភ្លេចៗខ្លួនជិតសែនក្បាលទឹកទៀតហើយ អាចជ្រើសរើសធ្វើនំបញ្ចុកខួរក្តាមនេះសម្រាប់សែនក៏បាន ញ៉ាំជួបជុំបងប្អូនក្រោយសែនហើយល្ងាចឡើងក៏បាន។ នេះរូបមន្តធ្វើ ស៊ែរទុកមើលឲ្យហើយទៅ កុំឲ្យពិបាករក។

គ្រឿងផ្សំ៖

  • ឆ្អឹងជ្រូក ១ គីឡូក្រាម
  • សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម
  • ប្រហិតត្រី រឺ សាច់ប៉ាតេ (តាមចំណូលចិត្ត)
  • បង្គារក្រៀម ២ ស្លាបព្រាបាយ (ត្រាំទឹក ហើយចិញ្ច្រាំឲ្យម៉ត់)
  • បង្គារស្រស់ ១/២ គីឡូក្រាមបកសំបកចិញ្រ្ចាំអោយម៉ត់
  • ឈាមមាន់ (តាមចំណូលចិត្ត)-តៅហ៊ូចៀន ១ កញ្ចប់
  • សាច់ក្ដាមស្ងោរ ៣០០ ក្រាម
  • សាច់ក្តាមម៉ត់ ២ កែវ (crab paste)
  • ប៉េងប៉ោះទុំ ៥ ផ្លែ-ខ្ទឹមបារាំង ១ មើម
  • ខ្ទឹម ស (ដំ ៥ កំពឹស និង ចិញ្ច្រាំ ៤ កំពិស)
  • អំបិល ១.៥ ស្លាបព្រាកាហ្វេ ទឹកត្រី ២.៥ ស្លាបព្រាបាយ ស្ករស​ ២ ស្លាបព្រាកាហ្វេ
  • ពងមាន់ ២ គ្រាប់
  • បន្លែសំរាប់ល្បោយដាក់តាមចំណូលចិត្តមានដូចជា​សណ្តែកបណ្តុះ ត្រកួន​ ត្រយូងចេក ស្លឹកជីពណ៌ស្វាយ សាឡាត់ ជី​
  • កាពិ អំពិលទុំ និង ម្ទេសហាន់
  • នំបញ្ចុក​

វិធីធ្វើ៖

១.​ លាងឆ្អឹងជ្រូកឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះឆ្អឹងជ្រូក ​បន្ទាប់មកស្រង់ឆ្អឹងជ្រូកចេញ​រួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត

២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣.៥ ទៅ ៤ លីត្រទឹកពុះដាក់ឆ្អឹងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ ៥ កំពឹស និងខ្ទឹមបារាំងចូល ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ៤៥ នាទី

៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ដ្ឋ សាច់ក្ដាមស្ងោរ បង្គាក្រៀមព្រមទាំងបង្គារស្រស់ដែលចិញ្ច្រាំ រួចគោះពងមាន់ពីរគ្រាប់ដាក់ ដាក់ម្រេចម៉ដ្ឋបន្តិចរួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយឡែក

៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ ដាក់ប៉េងប៉ោះចូល រួចរោយអំបិល និងម្រេចមួយចិប ឆាប្រហែល២ ទៅ ៣ នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុប

៥.យកសាច់ខួរក្តាមតែច្របល់រួច ពូតជាដុំល្មមៗរួចមកដាក់ក្នុងស៊ុប

៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតត្រី ចូលក្នុងស៊ុប រួចបន្ថែមអំបិល ១.៥ ស្លាព្រាកាហ្វេ ស្ករស ២ ស្លាបព្រាកាហ្វេ ទឹកត្រី២.៥ ស្លាបព្រាបាយ បងប្អូនអាចភ្លក់ និងថែមថយគ្រឿងទៅតាមចំណូលចិត្ត។

ប្រភព៖ Davy Ngon