រូបមន្តធ្វើមីកូឡា ជាម្ហូបប្រចាំទឹកដីខេត្តបាត់ដំបង

មីកូឡា

0
7445

អ្នកណាមិនល្បី មិនស្គាល់ មីកូឡា ជាអាហារប្រចាំខេត្តបាត់ដំបង អ្នកមិនទាន់បានសាកអាចមើលរូបមន្តខាងក្រោមហើយ ធ្វើតាមបាន អត់ពិបាក ស្មុគស្មាញអីច្រើនទេ។​

សារព័ត៌មាន CNN បង្ហាញពីម្ហូបខ្មែរចំនួន ៣០មុខ  ដែលបរទេសគួរតែភ្លក់ពេលមកដើរស្រុកខ្មែរ - Khmernote

គ្រឿងផ្សំ៖

  • គុយទាវ
  • ពងមាន់ រឺពងទា
  • ឆៃពៅ
  • បង្គាគ្រាម
  • សណ្តែកដី
  • ខ្ទឹមបំពង
  • ត្រសក់
  • ការ៉ុត
  • ល្ហុង
  • សណ្តែកបណ្តុះ
  • ជីគ្រប់មុខ
  • ចាខ្វៃ

វិធីធ្វើ៖

១. បំពងខ្ទឹមអោយឆ្ងុយ ដាក់ប្រេងអោយល្មម

២. ស្រុះគុយទាវអោយទន់ល្មម រួចដាក់ក្នុងទឹកត្រជាក់ ហើយស្រង់ដាក់អោយស្រស់ទឹក យកខ្ទឹមដែលបំពងហើយលាបពីលើគុយទាវដើម្បីកុំអោយវាស្អិតជាប់គ្នា រួចហើយយកទៅឆាមួយភ្លែតជាមួយទឹកសុីអុីវខាប់ ១ស្លាបព្រាកាហ្វេអោយឡើងពណ៌ល្អ កុំឆាយូរខ្លាចផុយជ្រុល+វិធីធ្វើជ្រក់-ល្ហុង និងការ៉ុត ឈូសសសៃៗ ហើយដាក់អំបិល ២ស្លាបព្រាកាហ្វេ ច្របាច់អោយទន់ ៣នាទីរួចលាងទឹកចេញ

៣. ត្រសក់ ចិតចំនិតតូចៗ ដាក់អំបិល១ស្លាបព្រាកាហ្វេហើយលាងទឹកចេញ

៤. យកល្ហុង ការ៉ុត ត្រសក់ លាយចូលគ្នា ហើយដាក់អំបិល ស្ករ ទឹកខ្មេះ និងខ្ទឹមចិញ្ច្រាំបន្តិច ភ្លក់តាមរស់ជាតិ

៥. បង្គារគ្រាម បុកអោយម៉ត់-សណ្តែកដី បុកតែកុំម៉ត់ពេក-ពងស្ងោរ កាត់ដុំៗ-ឆៃពៅ ហាន់តូចៗ

៦. របៀបធ្វើទឹកត្រីអាចយកវែក ចានចង្កឹះ ស្លាបព្រា មកវាល់ទឹកត្រី ១ ចានចង្កឹះ ទឹកខ្មេះ ១ ចានចង្កឹះ ស្ករស ២ ចានចង្កឹះ ទឹក ៤ ចានចង្កឹះ អំបិល ១ ស្លាបព្រាកាហ្វេ ម្ទេសឆា រឺម្ទេសដប ដាក់តាមចំណូលចិត្ត។

ប្រភព៖ Ah Nith