ភេសជ្ជៈធម្មតា ៣ មុខនេះ ជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ

ស្រួលញ៉ាំ តែងាយស្រក

0
1426

អ្នកស្រលាញ់សុខភាព និង ចង់សម្រកទម្ងន់ មកចំកន្លែងហើយ។ យើងតែងតែព្យាយាមតមអាហារ ហាត់ប្រាណ តែមិនដែលចាប់អារម្មណ៍លើរឿងតូចតាចនេះទេ។ ដោយសារតែគិតថា គ្រាន់តែជាទឹក និង ភេសជ្ជៈធម្មតា មិនអាចជួយអ្វីបាននោះទេ។ ថ្ងៃនេះ Admin និងណែនាំភេសជ្ជៈធម្មតាៗ ៣ មុខ ដែលជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ៖

East Europe Hot Coffee Consumption Outlook: Ken Research - Ken Research

១. កាហ្វេ

ការសិក្សាបានរកឃើញថា ផឹកកាហ្វេ ២ ទៅ ៣ កូនកែវមុនពេលហាត់ប្រាណ ជួយជំរុញដល់មុខងារផ្សេងៗក្នុងរាងកាយដំណើរការបាន​ល្អ។ បើសិនជាយើងហាត់ប្រាណដោយគ្មានជាតិកាហ្វេអ៊ីន វាអាចនឹងពិបាក ព្រោះមិនមានអ្វីទៅជំរុញកោសិកា។ តែ​បើញ៉ាំកាហ្វេ ត្រូវតែជាកាហ្វេខ្មៅ គ្មានក្រែម ទឹកដោះគោ ឬស្ករទេ​។ ដើម្បីឲ្យការហាត់ប្រាណមានប្រសិទ្ធភាព និងមិនមានជាតិខ្លាញ់។

២. ទឹក

ទឹកគឺជាភេសជ្ជៈដែលយើងញ៉ាំជាប្រចាំ ដែលអាចធ្វើឲ្យយើងស្រកគីឡូបាន ដោយគ្រាន់តែញ៉ាំទឹកជាមួយទឹកកក។ ផឹកនៅពេលថ្ងៃ ពេលដែលរាងកាយត្រូវកំដៅខ្លាំង ដោយសារវាអាចដុតបំផ្លាញ់កាឡូរីបានចាប់ពី ១០០​ កាឡូរីឡើងទៅ។

Ice water.

៣. តែបៃតង

តែបៃតងជាភេសជ្ជៈដែលពេញនិយមយូរណាស់មកហើយរបស់ជនជាតិជប៉ុន ដោយសារតែក្លិន និង មុខងារប្រឆាំងវីរុសរបស់វា។ ដូចនេះមិនមែនជារឿងចម្លែក ដែលគេប្រើវាដើម្បីដុតបំផ្លាញជាតិខ្លាញ់ទេ។ ការសិក្សាបានរកឃើញថាអ្នកដែលផឹកតែបៃតងក្តៅ ៤ កែវក្នុងមួយថ្ងៃ រយៈពេល ២ ខែ អាចស្រកបាន ២,៥ គីឡូ។

4 Best Times to Drink Green Tea - engteco_life_style Tempo.co