១កំប៉ុង ១ម៉ឺនរៀលសប្បាយមាត់ញ៉ាំ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស??

ហាង ផ្ទះប្រហិតយក្ស

0
13496

បានញ៉ាំច្បាស់ជាប្លែកមាត់ជាមួយ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស មួយកំប៉ុង ១ម៉ឺនរៀលដឹងតែសប្បាយញ៉ាំពេញទំហឹងហ្មង។ និយាយពីថាសម្រាប់មួយមុខនេះបើមិនបានមកញ៉ាំដូចជាអារម្មណ៍មិនស្ងប់ទេ បើទំនងសឹងអីជាពិសេសពេលអាំងហើយស្រោចជាមួយទឹកត្រីកោះកុងប្រចាំហាងហិរៗជាតិសាហាវ?។

ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស

ណ្ហើយ បើថាបានញ៉ាំមឹកពីងពាង ដៃមឹកយក្សអាំងហិរ គឺជក់មាត់ហ្មងញ៉ាំមិនទ្រលាន់ព្រោះថារសជាតិទឹកត្រីកោះកុងជូរហិរៗឆ្ងាញ់ ហើយសាច់មឹកក៏ឆ្ងាញ់ និងមានបន្លែញ៉ាំជាមួយធ្វើអោយរសជាតិកាន់តែពិសេស។ អាចនិយាយបានថាគ្រប់គ្នាបានញ៉ាំមួយកំប៉ុងហើយ ចង់ញ៉ាំពីរបីកំប៉ុងថែមទៀតហ្មង។ ហើយពេលបានមកដល់ ផ្ទះប្រហិតយក្ស ក៏កុំភ្លេចកម្ម៉ង់ជាមួយប្រហិតបំពងយក្សញ៉ាំ ព្រោះថាវាជាមីនុយប្រចាំហាងហើយរសជាតិក៏មិនធម្មតាដែរ?។

ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស

ដឹងមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយ បើមិនបានមកកម្ម៉ង់ញ៉ាំដូចជាអារម្មណ៍មិនស្ងប់ណ៎? បែបនេះមានតែបបួលគ្នាមកសាក ជាពិសេស១កំប៉ុង ត្រឹមតែ ១ម៉ឺនរៀលបែបនេះទៀតញ៉ាំឲ្យណាណីហ្មង៕

ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស

ហាង ផ្ទះប្រហិតយក្ស
លេខទូរសព្ទ៖ 078 616 646 / 015 616 646
ទីតាំង៖ ស្ថិតនៅផ្លូវ​លេខ​២៥៧​ កែង​ ១៣២​(សន្ធរម៉ុក)នៅមុខ​ KiWi Mart

វីដេអូ៖