ហាង ស៊ុបពងទាកូន និងសាច់អាំង ជិតផ្លូវភ្លោះអូរឬស្សីដ៏ល្បីលើ ស៊ុបពងទាកូននេះមនុស្សជាច្រើនធ្លាប់ស្គាល់ហើយពីរសជាតិ និងសេវាកម្មដ៏ល្អមានភ្ញៀវអង្គុយញ៉ាំពេញៗ ហើយពេលនេះម្ចាស់ហាង បានបង្កើននូវមុខម្ហូបផ្សេងៗបន្ថែមទៀតដើម្បីបំពេញអតិថិជន។

គ្រឿងក្លែមគ្រប់មុខមានតម្លៃ ១៥០០០៛ គឺជាម្ហូបដែលយើងនឹងលើកយកមកបង្ហាញ ព្រោះអីវាសុទ្ធតែឆ្ងាញ់ៗ គ្រប់មុខហើយតម្លៃក៏សមរម្យទៀត ប្រសិនបើអ្នកមានបំណងចង់ជួបជុំមិត្តភ័ក្រ្ត ក្រុមគ្រួសារ អាចជ្រើសរើសហាងនេះ បានមិនខុសបំណងទេ។ សុំរៀបរាប់បន្តិចហើយ ដឹងថាស្រក់ទឹកមាត់តែ ទ្រាំតិចណាអ្នកទាំងអស់គ្នា ម្ហូបរួមមាន៖ អណ្តាតគោឆាអង្រ្កងកញ្ឆែតរសជាតិជូរអែម, លិង្គគោឆាអង្រ្កងកញ្ឆែតរសជាតិជូរអែម, អណ្តាតគោលីងក្រូចសើច, អណ្តាតគោអាំងអំបិលម្ទេស, លិង្គគោឆាក្តៅ-ល-។










ហាង ស៊ុបពងទាកូន និងសាច់អាំង ជិតផ្លូវភ្លោះអូរឬស្សី
ទីតាំង៖ ជិតផ្លូវភ្លោះអូរឬស្សី ផ្ទះលេខ ២៦ ផ្លូវ ១២៥
ទូរស័ព្ទ៖ 081 9999 59 / 092 11 53 53
វីដេអូម្ហូបគ្រឿងក្លែមគ្រប់មុខ ១៥០០០៛