តើលោកអ្នកដឹងទេ? នៅគ្រប់សាខាផាកកាហ្វេទាំង១០កន្លែងនៅក្នុងទីក្រុងភំ្នពេញ តែងតែមានមុខអាហារថ្មីៗ ភេសជ្ជៈប្រចាំរដូវ ដែលធ្វើចេញពីផ្លែឈើស្រស់របស់ប្រជាកសិករខ្មែរយើង ដើម្បីបំរើជូនអតិថិជនមិនអោយជិនណាយ ហើយសម្រាប់ខែមេសា ដែលជាខែរដូវកាលចូលឆ្នាំខ្មែរយើងនេះ ផាកកាហ្វេបានចេញលក់នូវមុខអាហារថ្មីប្រចាំខែគឺ បាយម្រះព្រៅសាច់ជ្រូក និង ភេសជ្ជៈដែលផលិតពីផ្លែឈើប្រចាំរដូវកាល គឺ ស្វាយក្រឡុក ដែលកិនស្រស់ៗ ថ្មីៗ ។
បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថាម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ សាច់ស្រស់ៗ បន្លែស្រស់ៗ ស៊ុតមាន់ និងចំអិនដោយយកចិត្តទុកដាក់ ជាមួយការលាយសម្អាតបន្លែជាមួយទឹកកំចាត់គីមី ព្រោះថាផាកកាហ្វេគឺជាភោជនីយដ្ឋានប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់មួយ ដែលបំរើជូនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់មានផាសុខភាព និង មិនប្រើប៊ីចេង។ ក្រៅពីនេះផាកកាហ្វេក៏បានយកចិត្តទុកដាក់ក្នុងការស្វែងរកផលិតផលអាហារដែលល្អសំរាប់សុខភាព ខាងក្រោមនេះគឺស្លឹកម្រះព្រៅអាចជួយព្យាបាលជំងទាំង៦នេះបាន៖
- បញ្ហាស្បែកៈ´ (កើតស្រែង, កើតភ្លឺនិងជំងឺស្បែកផ្សេងទៀត)
- មាត់និងធ្មេញ អស់បារម្ភបញ្ហាក្លិនមាត់មិនល្អ, ការឆ្លងមេរោគនិងដំបៅក្នុងមាត់
- គ្រួសក្នុងតម្រងនោម
- ឈឺក្បាល
- ក្អក និងឈឺបំពងក
- លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក: បើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជីវសាស្រ្តនៃជំងឺមហារីកអន្តរជាតិបានអោយដឹងថាសារធាតុមេតាបូលីសដែលមាននៅក្នុងម្រះព្រៅ ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលប្រឆាំងនឹងជំងឺមហារីក។
ពិសេសសម្រាប់អតិថិជនដែលទិញ បាយម្រះព្រៅសាច់ជ្រូក + ស្វាយក្រឡុក គឺអាចទិញចៃយ៉បំពង(៣ដុំ) ក្នុងតម្លៃត្រឹមតែ $ 0.99 តែប៉ុណ្ណោះ ដែលមានផ្តល់ជូននៅគ្រប់សាខាផាកកាហ្វេ។
លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។ គួររំលឹកផងដែរថា ភោជនីយដ្ឋានផាកកាហ្វេបានបើកដំនើរការជាង១២ឆ្នាំមកហើយ ហើយអ្វីដែលពិសេសនៅផាកកាហ្វេរាល់អាហារទាំងអស់គឹគ្មានការប្រើប្រាស់សារធាតុប៊ីចេង ប៉ុន្តែនៅតែអាចរក្សារសជាតិឈ្ងុយឆ្ងាញ់នៃអាហារ។ ក្រៅពីអាហារច្រើនជំរើស ផាកកាហ្វេក៍បំរើជូនលោកអ្នកនូវ កាហ្វេ ទឹកផ្លែឈើស្រស់ៗផងដែរ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល និងពេលល្ងាចផង ក្នុងតម្លៃសមរម្យ និងបរិយាកាសមានផាសុខភាព មិនតែប៉ុណ្ណោះគឺជាទីកន្លែងបង្កើនមិត្តភាពដៃគូរពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ។
លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។
អាស័យដ្ឋានមានដូចខាងក្រោម៖
- ផាកកាហ្វេ ផាកវ៉េ មុខអគាផាកវ៉េ
- ផាកកាហ្វេ សុវណ្ណា នៅច្រកខ្លាងទ្វាទី១ បត់ចូលផ្សារសុវណ្ណា
- ផាកកាហ្វេ កាល់ម៉ែត ពេទ្យកាល់ម៉ែត
- ផាកកាហ្វេ វីត្រាស់ នៅអគារវីត្រាស់ ក្រោយវីមានសន្តិភាព
- ផាកកាហ្វេ មុខព្រលានយន្តហោះភ្នំពេញ
- ផាកកាហ្វេ ផ្សារកណ្តាល ខាងជើងផ្សារកណ្តាល ៥០ម៉ែត្រ
- ផាកកាហ្វេ សន្ធរម៉ុក ទល់មុខពេទ្យអង្គរធំ
- ផាកកាហ្វេ បឹងកេងកង ត្រសក់ផ្អែម ផ្លូវ៦៣(ត្រសក់ផ្អែម)
- ផាកកាហ្វេ បាក់ទូក មុខសាលាបាក់ទូក
- ផាកកាហ្វេ បឹងកេងកង ប៉ាស្ទ័រ ផ្លូវ៥១(ប៉ាស្ទ័រ)
វីដេអូ