Friday, November 22, 2024
spot_img
More

    Latest Posts

    ជួបគ្នាក្នុង ព្រឹត្តិការណ៍ធំភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) លើកទីបី ដែល រៀបចំឡើងដោយរោងភាពយន្តលេជេននៅថ្ងៃសុក្រទី២៨ធ្នូខាងមុខនេះ

    (ភ្នំពេញ)៖ រោងភាពយន្តលេជេន (Legend Cinema) ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍ ដ៏ធំមួយដំបូងគេនៅកម្ពុជា គឺព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) ជាលើកទីបី ក្នុងគោលបំណងបន្តការចូលរួមលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) នេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ នៅរោងភាពយន្តលេជេន អេដិន ក្នុងបរិវេណផ្សារទំនើបអេដិន ហ្គាដិនម៉ល (Eden Garden Mall) ចាប់ពីម៉ោង ៤ រសៀលតទៅ។

    កម្មវិធីនេះ នឹងមានការចូលរួមពី សំណាក់សិល្បករ ផលិតករ ប្រមាណជាង៣០០នាក់។ ក្រៅពីការបង្កើតបរិយាកាសក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តលេជេនក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជាផងដែរ។

    ក្រុមហ៊ុនចែកចាយរឿង និងផលិតកម្មធំៗក្នុងស្រុកជាច្រើន ត្រូវបានរំពឹងចូលរួមក្នុងការវិធីនេះ ជាពិសេសក្រោយពីខ្សែភាពយន្តរបស់ពួកគេបានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយមប្រចាំឆ្នាំ និងរកប្រាក់ចំណូលបានខ្ពស់ច្រើនជាងគេ ដូចជា ក្រុមហ៊ុន WML, ផលិតកម្ម LD Picture ផលិតកម្ម Kongchak Pictures , និងផលិតកម្មមហាហង្សជាដើម។ ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញពីគម្រោងក្នុងការផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនោះផងដែរ។

    គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តក្នុងស្រុកចំនួន១០រឿង និងខ្សែភាពយន្តអន្តរជាតិចំនួន១០រឿង ដែលជារឿងរកប្រាក់ចំណូលបានច្រើនជាងគេនៅរោងភាពយន្តលេជេននឹងត្រូវយកមកដាក់ប្រកួតប្រជែងគ្នា ដើម្បីស្វែងរករឿងដែលល្អជាងគេ តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំព័ររបស់រោងភាពយន្តលេជេន។ ក្នុងឱកាសនោះ ផងដែរ រោងភាពយន្តលេជេនក៏រៀបចំធ្វើការបោះឆ្នោតស្វែងរកតារាដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ២០១៨ តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្ត នៅលើគេហទំព័ររបស់រោងភាពយន្តលេជេនផងដែរ។

    លទ្ធផលបន្ទាប់ពីការបោះឆ្នោតនេះ នឹងត្រូវបានយកមកប្រកាសនៅអំឡុងនៃកម្មវិធី ខ្សែភាពយន្តប្រចាំឆ្នាំ ២០១៨ ជាមួយនឹងពានរង្វាន់ និងលិខិតសរសើរ ពីរោងភាពយន្តលេជេនដោយផ្ទាល់ហើយសម្រាប់ផលិតករដ៏ទៃៗទៀតដែលរឿងរបស់គាត់មិនបានទទួលជ័យលាភីនៅយប់នោះ ក៏នឹងទទួលបាននៅលិខិតសរសើរដូចៗគ្នា សម្រាប់ខ្សែភាពយន្តដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ២០១៨ ក្នុងចំណោមខ្សែភាពយន្តជាច្រើនរឿងដែលបានចាក់បញ្ចាំងចាប់ពីដើមខែមករា រហូតដល់ ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្តលេជេន។

    ដើម្បីបន្តការលើកតម្កើងបន្ថែមទៀតនៅខ្សែភាពយន្តខ្មែរ សម្រាប់រឿងខ្មែរដែលឈ្នះពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៨ នៅអំឡុងនៃកម្មវិធីនឹងត្រូវបានយកមកបញ្ចាំងឡើងវិញសម្រាប់ភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួមនៅយប់នៃកម្មវិធី។

    កម្មវិធីនេះផងដែរអាចរៀបចំទៅបានក៏ដោយមានការចូលរួម ឧបត្ថម្ភធំពី, ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Smart Axiata, Grab កម្ពុជា,ក្រុមហ៊ុនភេសជ្ជៈ Coca Cola, ធនាគារឯកទេសអ៊ីអន (ខេមបួឌា)ភីអិលស៊ី, និងសហការឧបត្ថម្ភដោយ Jaikon TV, MyBurgerlab, ហាងលក់នំ AnntieAnn’s, ហាងលក់នាឡិកា ice-watch, និង អ៊ីង អ៊ីញផ្សាយពាណិជ្ជកម្ម (InkInc Advertising) ។ អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះគឺ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀងល្បីៗពី តារាចម្រៀង Original Song លោក P-Sand,និងលោក វ៉ាន់ ចេស្តា និង ក្រុមរាំ អូ អឹម ជី(OMG) ដើម្បីអោយកម្មវិធីកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.