Rolls Royce Limited គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អង់គ្លេសត្រូវបានបង្កើតឡើងដោយស្ថានិកចំនួនពីររូបគឺលោក Charles Steward Rolls និងលោក Frederick Henry Royce ។ លោក Charles Steward Rolls គឺជាអ្នកជំនាញបង្កើតគ្រឿងម៉ាស៊ីនរថយន្ត ម៉ាស៊ីនយន្តហោះ ខណៈលោក Frederick Henry Royce គឺជាអ្នកជំនាញច្នៃម៉ូដរថយន្ត ។
ពួកគេទាំងពីរនាក់បានសហការគ្នានៅឆ្នាំ ១៩០៤ ហើយនៅថ្ងៃទី ១៥ មិនាឆ្នាំ ១៩០៦ ក៍លេចរូបរាងក្រុមហ៊ុន Rolls Royce Limited។ កេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់ក្រុមហ៊ុន គឺជាគុណភាពវិស្វកម្មផលិតគ្មានគូរប្រៀបដែលបានក្លាយជារថយន្តល្អបំផុតក្នុងលោក ។ ក្រុមហ៊ុន Rolls Royce Limited ត្រូវបានទទួលស្គាល់ចំពោះការផលិតម៉ាស៊ីន “R” ថាមពលខ្ពស់ដែលបំបែកកំណត់ត្រាលើដងផ្លូវ និងអាកាសព្រមទាំងជោគជ័យក្នុងការប្រណាំងរថយន្តផងដែរ ។
ចំពោះម៉ូដែលរថយន្តនីមួយៗរបស់ក្រុមហ៊ុន Rolls Royce វិញមានតម្លៃខ្ពស់កប់ពពកជាង ១ លានកន្លះឬថ្លៃជាងនេះអាស្រ័យលើស៊េរីឆ្នាំរបស់វា ។ រថយន្ត Rolls Royce មានលក្ខះពិសេស និងអស្ចារ្យខុសប្លែកពីរថយន្តផ្សេងទៀតក្នុងលោកពោលគឺសង្វាក់ផលិតកម្ម គ្រឿងសង្ហារឹមក្នុងឡាន និងការរចនារាល់ម៉ូដែលនីមួយៗសម្រិតសម្រាំងដោយមនុស្សផ្ទាល់ ។ ម្យ៉ាងវិញទៀតទេវរូប Spirit of Ecstasy ដែលជាគ្រឿងតុបតែងលើរថយន្ត Rolls Royce ជារូបនារីកំពុងត្រៀមរត់ ។