បច្ចុប្បន្ន បើនិយាយពីហាងបុកល្ហុង នៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញនេះ មានច្រើនរាប់មិនអស់ទេ តែបើនិយាយពីរសជាតិ និងមុខម្ហូបសម្បូរបែប ផ្តល់ជម្រើសច្រើនមុខដល់អ្នកពិសា ហើយមានការគាំទ្រច្រើនក៏មិនសូវមានច្រើនប៉ុន្មានដែរ។ ថ្ងៃនេះ Admin សូមណែនាំកន្លែងមួយនៅម្តុំទួលទំពូង ជឿជាក់ថាអតិថិជនមួយចំនួនធំប្រហែលជាស្គាល់រួចហើយ នោះគឺ ហាង តុងហេង បុកឥតល្ហែ ។



ហាង តុងហេង បុកឥតល្ហែ គឺទទួលបានការគាំទ្រខ្លាំង ពីគ្រប់មជ្ឃដ្ឋាន មិនថាតែអ្នកដែលរស់នៅម្តុំទួលទំពូងនោះទេ អ្វីដែលជាចំនុចសំខាន់ ដោយសារតែរសជាតិមុខម្ហូប ក៏ដូចជាបុកល្ហុងដែលជាម្ហូបប្រចាំហាងផ្ទាល់គឺ រសជាតិហ្នឹងតែម្តង អតិថិជនតែងតែសរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ ឆ្ងាញ់ដូចរសជាតិមកពីថៃផ្ទាល់ចឹង ហើយតម្លៃវិញសមរម្យអាចទទួលយកបាន ។ ជាការពិតណាស់ រសជាតិឆ្ងាញ់បែបរសជាតិដើមនោះ ដោយសារតែម្ចាស់ហាងផ្ទាល់ គឺគាត់ធ្លាប់ជាចុងភៅនៅប្រទេសថៃជាច្រើនឆ្នាំមកហើយ ដូចនេះគឺរសជាតិប្រាកដជាឆ្ងាញ់។



និយាយអោយស្រួលទៅ គឺសម្រាប់អ្នកចង់ទៅញ៊ាំជុំមិត្តភក្តិ មានគ្នាច្រើននាក់ ចង់ញ៊ាំម្ហូបច្រើនមុខ ហើយសំខាន់រសជាតិឆ្ងាញ់ រសជាតិដើម បែបថៃ កុំទៅគិតច្រើន សាកណាត់គ្នាមកម្តងទៅដឹងហើយ ។



ហាង តុងហេង បុកឥតល្ហែ
លេខទូរស័ព្ទ៖ 098 675 296
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ
វីដេអូ