ហាង DIZZ BBQ Street Foods បានមកដល់ហើយអ្នកប្លុកសាលាឥន្ទ្រទេវី ត្រៀមឆ្ងាញ់មាត់ជាមួយអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយម្ហូបដ៏ច្រើនមុខ ច្រើនជម្រើសសម្រាប់លោកអ្នក។ ជាពិសេសសម្រាប់ប្អូនៗសិស្សសាលា និងបងៗអ្នកធ្វើការនៅប្លុកនេះអាចមកកុម្ម៉ង់ រឺក៏ញ៉ាំនៅហាងផ្ទាល់បានណា ដែលមានទីតាំងនៅទល់មុខក្លោងទ្វារខាងលិច នៃសាលាវិទ្យាល័យឥន្ទ្រទេវី។



សម្រាប់មុខម្ហូបដែលល្បីប្រចាំហាង DIZZ BBQ Street Foods ដែរគ្រប់គ្នាគួរតែភ្លក្សមិនអាចរំលងបាននោះគឺ សាច់អាំងអូកាថាក់ បែបថៃគឺថាមានរសជាតិឆ្ងាញ់ពិសេសប្លែកពីសាច់អាំងដ៏ទៃតែម្ដង។ អ្វីដែរកាន់តែពិសេសសម្រាប់មុខម្ហូបមួយនេះគឺថាការចម្អិន មាន ២របៀបដែលអាចជ្រើសរើសបានដោយការអាំង រឺក៏អាចជ្រលក់ជាមួយទឹកស៊ុបក៏បានដែលស្ថិតនៅក្នុងឆ្នាំងតែមួយ ជ្រើសយកវិធីមួយណាក៏បានតាមចំណូលចិត្ត។ ហើយក្រៅពីមុខម្ហូបមួយនេះក៏មានម្ហូបជាច្រើនទៀតដូចជាខ្យង ងាវស្រុះជ្រលក់ទឹកត្រីកោះកុង ស៊ុបខួរ ស៊ុបជើងមាន់ បុកល្ហុង និងបាញ់ហយផងដែរ។



តោះៗ ស្គាល់កន្លែងពិសេសមានអាហារច្រើនមុខច្រើនជម្រើសបែបនេះហើយចាំអីទៀត បបួលគ្នាមកលឿនៗមកណា ចង់មកញ៉ាំពេលថ្ងៃក៏បាន រឺក៏ពេលល្ងាចក៏បានដែរហាងចាប់បើកពីម៉ោង១១ព្រឹក ដល់ម៉ោង៧យប់៕






ហាង DIZZ BBQ Street Foods
លេខទូរសព្ទ៖ 012 292255 / 016 353736
ទីតាំង៖ ទល់មុខក្លោងទ្វារខាងលិច នៃសាលាវិទ្យាល័យឥន្ទ្រទេវី
វីដេអូ៖