ការប្រកួតយប់មិញនេះ នៃពាន EURO 2016 រកឃើញក្រុមដែលត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយក្រុមទៀតគឺ ក្រុមបាល់ទាត់ជម្រើសជាតិវែល ដែលបានបំបាក់បែលហ្សិក ៣-១ ហើយត្រូវឡើងទៅប៉ះ ជម្រើសជាតិព័រទុយហ្គាល់។
បើកការប្រកួតតង់ទី១បានប្រមាណតែ ១៣នាទី បាល់១គ្រាប់បានកើតឡើងដោយខ្សែបម្រើ Radja Nainggolan របស់ក្លឹប Roma ស៊ុតពីចំងាយយ៉ាងស្អាត ធ្វើអោយអ្នកចាំទីរបស់វែល មិនសង្គ្រោះបាល់បាននាំមុខវែលមុន ១-០។ ក្នុងតង់ទី១ដដែល វែលសម្រុកបានសំរេចវិញនៅនាទី ៣១ របស់កីឡាករ Ashley Williams មកពី Swansea រក១គ្រាប់តាមស្មើបានវិញ ដោយការតែតបន្តពីបាល់ជ្រុង បញ្ចប់ការប្រកួតតង់ទី១ វែល ១-១ បែលហ្សិក។
បន្ត ៤៥នាទីទៀត ក្នុងតង់ទី២ វែលរកបាន២គ្រាប់ទៀតយកឈ្នះបែលហ្សិកដោយលទ្ធផល ៣-១ ដោយគ្រាប់ទី២កើតឡើងនៅនាទី៥៥ ដោយHal Robson-Kanu ខ្សែបម្រើមកពី ក្លឹប Reading ស៊ុតបាល់មុខទីនាំមុខឲ្យវែលបានយ៉ាងល្អធ្វើអោយអ្នកគាំទ្រវែលហ៊ោពេលទីលានប្រកួត រឹតធ្វើអោយក្រុមវែលមានកំលាំងចិត្ត ដល់នាទី ៨៦ ខ្សែប្រយុទ្ធ Sam Vokes វែលបន្ថែម១គ្រាប់ទៀតផ្តាច់ក្តីសង្ឃឹមរបស់បែលហ្សិក ត្រូវហាលអាវត្រឹមវគ្គនេះ។
https://www.youtube.com/watch?v=reqN5Tklgeo
https://www.youtube.com/watch?v=WA0xKd8QUjw
ប្រភពរូបភាព៖ www.mirror.co.uk