តាមរយៈ The Telegraph បាននិយាយថាខ្លឹមស្ករតាំងម៉ែ Everton កំពុងទំនាក់ទំនងជាមួយក្លឹបបិសាច ក្រហម Manchester United ក្នុងការនាំយកកីឡាករខ្សែបម្រើ Juan Mata មកកាន់កីឡាដ្ឋាន Goodison Park របស់ខ្លួន។ ចំពោះតំលៃខ្លួនក្នុងការចរចារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គ្រាន់តែដឹង ថាខាង Everton ស្នើរក្នុងតំលៃប្រហាក់ប្រហែល 27 លានដុល្លារ។


កីឡាករ Juan Mata គឺផ្ទេរពីក្រុម Chelsea មកក្រុមបិសាចក្រហម Manchester United ក្នុងកំឡុងដើម ឆ្នាំ2014។


ចាប់តាំងពីមកកាន់ទឹកដី Old Trafford គាត់បានបង្ហាញខ្លួនចំនួន 104 ប្រកួត សំរាប់គ្រប់ ពាន់រង្វាន់ទាំងអស់ នឹងបានទាត់បញ្ចូលទីបាន 26 គ្រាប់ផងដែរ។ ចំពោះក្រុមជំរើសជាតិ Spain វិញ គឺគាត់បានបង្ហាញខ្លួនចំនួន 40ដង នឹងរកទាត់បាល់បញ្ចូលទីបានចំនួន10គ្រាប់។
https://www.youtube.com/watch?v=7KwT12TzBDw