មុខម្ហូបថ្មី ប្លែក ពងចៀនញាត់ស្នូលបែបថៃ រសជាតិក៏ប្លែក នៅផ្ទះកុំភ្លេចសាកធ្វើញ៉ាំ

សាករៀនធ្វើរសជាតិបែបថៃម្តង

0
2105

កុំ​ឲ្យ​ពិបាក​រក​នឹក​ធ្វើ​អី​ញ៉ាំ​បាយ​ថ្ងៃ​ហ្នឹង​ មក​សាក​រៀន​ធ្វើ​ ពង​ចៀន​ញាត់​ស្នូល​បែប​ថៃ​នេះ​ម្តង​ រសជាតិ​ដឹង​តែ​ប្លែក​មាត់​ហ្មង​។​ ខាង​ក្រោម​ជា​គ្រឿង​ផ្សំ​ និង​របៀប​ធ្វើ​៖​

គ្រឿង​ផ្សំ​៖

  • ខ្ទឹម​ស ២ កំពឹស​ (ចិញ្ច្រាំ)
  • ម្រេច​ខ្មៅ ៤ គ្រាប់​ (បុក)
  • ដើម​វ៉ាន​ស៊ុយ​ ៤ ដើម​
  • ប្រេង​ឆា​ ២ ស្លាប​ព្រា​បាយ
  • សាច់​ជ្រូក​ចិញ្ច្រាំ​ ២០០ ក្រាម​
  • ដើម​ខ្ទឹម​ក្រហម ២ ដើម​ (ហាន់​ល្អិត​ៗ)
  • ប៉េង​ប៉ោះ​ ១ ផ្លែ​ (កាត់​ដុំ​តូច​ៗ)
  • ស៊ុត​ ៦ គ្រាប់
  • ទឹក​ត្រី​ ១ ស្លាប​ព្រាបាយ
  • រមៀត​ ១ ចុង​ស្លាប​ព្រា​កាហ្វេ
  • សាឡាត់​ ទុក​ផ្ទាប់​។
OLYMPUS DIGITAL CAMERA

របៀប​ធ្វើ​៖

១. ដាក់​ខ្ទឹម​ស​ ម្រេច​ និង​វ៉ាន់​ស៊ុយ​ក្នុង​ត្បាល់​ ហើយ​បុក​រហូត​ដល់​ហ្មត់​ល្អ​

២. ចាក់​ប្រេង​ ១ ស្លាប​ព្រា​បាយ​ចូល​ក្នុង​ខ្ទះ​ លើ​ភ្លើង​ដែល​មាន​កំដៅ​ក្តៅ​ល្មម​ ពេល​ក្តៅ​ដាក់​គ្រឿង​ដែល​កិន​បុក​ម៉ដ្ឋ​ខាង​លើ​ចូល​ ហើយ​លីង​វា​ប្រហែល​ ១ ទៅ ២​នាទី​រហូត​ដល់​វា​ប្រែ​ពណ៌​។​

៣. ដាក់​សាច់​ជ្រូក​ចិញ្ច្រាំ​ចូល​ ហើយ​ឆា​ឲ្យ​ឡើង​ស្រពាប់​បន្តិច​​ បន្ទាប់​មក​ដាក់​ខ្ទឹម​ក្រហម​ និង​ប៉េង​ប៉ោះ​ ហើយ​បន្ត​ឆា​បន្តិច​ទៀត​ រួច​លើក​ចុះ​ពី​ភ្លើង​។

៤. ដាក់​ប្រេង​ដែល​នៅ​សល់​ក្នុង​ខ្ទះ​លើ​ភ្លើង​ ដែល​មាន​កំដៅ​ក្តៅ​ល្មម​។​ គោះ​ស៊ុត​ហើយ​វាយ​ឲ្យ​ហ្មត់​ជា​មួយ​ទឹក​ត្រី​ និង​រមៀត​ ហើយ​ចាក់​ ទៅ​ក្នុង​ខ្ទះ​ ទុក​នៅ​លើ​ភ្លើង​ បន្ទាប់​មក​វា​ចាប់​ផ្តើម​រឹង​។

៥. ចាប់​សាច់​ជ្រូក​ចិញ្ច្រាំ​ ១/៤​ ដាក់​លើ​ស៊ុត​រួច​ប្រើ​វែក​ឆា​ចូក​បត់​ចុង​សង​ខាង​នៃ​ស៊ុត​មក​គ្រប​ពី​លើ​សាច់​។​ ធ្វើ​ដូច​នេះ​ចំនួន​ ៣ ដង​។​ ចុង​ក្រោយ​ផ្ទេរ​ដាក់​ចាន​រួច​ទទួល​ទាន​ជា​មួយ​សា​ឡាត់​។