ងាយៗ រៀនធ្វើ យ៉ាអួ (ទឹកដោះគោជូ) ដោយខ្លួនឯង ទុកញ៉ាំនៅផ្ទះ

ថ្មីទៀតហើយ កុំភ្លេចរៀនធ្វើតាមណា

0
25181

នៅ​ផ្ទះ​អផ្សុក​ អង្គុយ​ទំនេរ​ចោល​ធ្វើ​អី​ លើក​ទូរសព្ទ​ចូល​ផេក​ Facetaste ឬវេបសាយ kohsantepheap.tv​ ទៅ​មាន​បង្រៀន​ធ្វើ​អាហារ​ និង​បង្អែម​ប្លែក​ៗ​ច្រើន​ណាស់​ មើល​ហើយ​ដឹង​តែ​ចង់​រៀន​ធ្វើ​តាម​ហ្មង​!​ អ៊ីចឹង​ក្នុង​អត្ថបទ​នេះ​នឹង​ណែនាំ​គ្នា​យើង​​ឲ្យ​ចេះ​ធ្វើ​យ៉ាអួ​ ទឹក​ដោះ​គោ​ជូរ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​​ ឆ្ងាញ់​ហើយ​ស្រួល​ធ្វើ​។

របស់​ត្រូវ​ការ​៖​

  • ទឹក​ដោះ​គោ​ស្រស់​ ១​ ដប
  • ទឹក​ដោះ​គោ​ខាប់​ ១​ កំប៉ុង
  • យ៉ាអួ​ រសជាតិ​ដើម​ ១​ កំប៉ុង
  • ថង់​ និង​ កៅស៊ូ​សម្រាប់​ទុក​ច្រក​ ឬកែវ
  • ទឹក​ក្តៅ​ ១​ កំសៀវ

វិធី​ធ្វើ៖

១. ចាក់​ទឹក​ដោះ​គោ​ចាប់​ចូល​ក្នុង​ចាន​ រួច​ចាក់​ ទឹក​ក្តៅ​ដាំ​ពុះ​ចូល​ ១​ កំប៉ុង​ទឹក​ដោះ​គោ​ខាប់ កូរ​ចូល​គ្នា​ឲ្យ​សព្វ

២. ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ ៣ កំប៉ុង​ទឹក​ដោះ​គោ​ខាប់​ ក្នុង​ល្បាយ​ដោះ​គោ​ដែល​កូរ​ហើយ​

៣. បន្ទាប់​មក​ចាក់​យ៉ាអួ​រសជាតិ​ដើម​ចូល​ទាំង​អស់​

៤. ពេល​រួច​រាល់​ហើយ​ ត្រូវ​ច្រក​ដាក់​ចូល​ក្នុង​ថង់​ រួច​ចង​កៅ​ស៊ូ​ឲ្យ​ជិត ឬអាចដាក់ចូលកែវក៏បាន​ រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ក្នុង​ឆ្នាំង​ ដាក់​កែវ ឬ ថង់​ដែល​ច្រក​យ៉ាអួ​ទឹក​ដោះ​គោ​ជូ​ចូល​ត្រាំដោយគ្របគម្របឲ្យជិត​ប្រហែល​ ១០​ ទៅ​ ១២​ ម៉ោង​​ អាច​យក​មក​ញ៉ាំ​បាន​ហើយ​។​