ភ្ញាក់ផ្អើលខ្លាំង! ក្រៅពីញ៉ាំ ដំឡូងបារាំងអាចយកមកធ្វើរឿងទាំងនេះបានទៀត

ប្រាកដណាស់ថា មានមនុស្សមិនតិចទេបានដឹង

0
796

មើម​ដំឡូង​បារាំង​មាន​សារជាតិ​ចិញ្ចឹម​ល្អ​ៗ​ច្រើន​ចំពោះ​សុខភាព​ ក្រៅ​ពី​យក​មក​ធ្វើ​ជា​អាហារ​ញ៉ាំ​ឆ្ងាញ់​ៗ​ ដឹង​អត់​គេ​​ អាច​យក​វា​ទៅ​ធ្វើ​អី​បាន​ទេ?​ ធានា​ថា​ភ្ញាក់​ផ្អើល​ខ្លាំង​មិន​ខាន​ពេល​បាន​ដឹង​ហើយ​។​

កែ​ខៃ​ម្ហូប​ប្រៃ​ជ្រុល​

យក​ដំឡូង​មក​កែ​ច្នៃ​ម្ហូប​ដែល​ប្រៃ​ជ្រុល​ ប្រហែល​ជា​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​។​ ពេល​ណា​យើង​ជ្រុល​ដៃ​ដាក់​អំបិល​ច្រើន​ចូល​ក្នុង​អាហារ​កំពុង​ចម្អិន​ យើង​គ្រាន់​តែ​កាត់​ដំឡូង​ជា​ដុំ​ធំ​ៗ​ រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​សម្ល ឬ​ឆា​ ចោល​ប្រហែល​ ១៥ ទៅ ២០ នាទី​ បន្ទាប់​មក​យក​វា​ចេញ​។​ ដំឡូង​នឹង​ស្រូប​យក​ជាតិ​ប្រៃ​ ធ្វើ​ឲ្យ​ម្ហូប​លែង​សូវ​ប្រៃ​។​

កម្ចាត់​ស្នាម​ប្រឡាក់​លើ​សំលៀក​បំពាក់

ស្នាម​ប្រឡាក់​នៅ​ជាប់​សំលៀក​បំពាក់​ នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​សំលៀក​បំពាក់​អ្នក​ចាស់​ មិន​ស្អាត​។​ ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​នេះ​ យើង​គ្រាន់​តែ​ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ដាក់​ស្ងោរ​ ហើយ​យក​ទៅ​ជូត​នៅ​កន្លែង​ប្រឡាក់​ ទុក​ចោល​ ១០ នាទី​ ហើយ​លាង​ជា​មួយ​ទឹក​ស្អាត​ចេញ​ និង​ទៅ​ហាល​ឲ្យ​ស្ងួត​ជា​កា​ស្រេច​ ឬ​យើង​អាច​យក​ដំឡូង​ស្រស់​ជូត​លើ​ស្នាម​ប្រឡាក់​ មុន​ពេល​យក​បោក​ជា​មួយ​សាប៊ូ​ក៏​បាន​ដែរ​។​

កាត់​បន្ថយ​ខ្លាញ់​ពេល​ចៀន​សាច់​

ម្ហូប​ចៀន​គឺ​មាន​រសជាតិ​ឆ្ងាញ់​ណាស់​ តែ​វា​មិន​សូវ​ល្អ​ចំពោះ​សុខភាព​។​ ដូច​នេះ​ពេល​ធ្វើ​ម្ហូប​ណា​ចៀន​ដោយ​ប្រើ​សាច់​ខ្លាញ់​ច្រើន​ កុំ​ភ្លេច​ចិត​ដំឡូង​បារាំង​ដាក់​ ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ជាប់​ខ្ទះ​ ដែល​ជា​ខ្លាញ់​មិន​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​អាច​ស្រូប​យក​ជាតិ​ខ្លាញ់​ទាំង​នោះ​បាន​។​

សម្អាត​សម្ភារៈ​ក្នុង​ផ្ទះ​បាយ​

ផ្ទះ​បាយ​ជា​កន្លែង​មាន​ស្នាម​ប្រឡាក់​ច្រើន​ ដោយ​សារ​ខ្លាញ់​ ដែល​ខ្ទាត់​ពេល​ធ្វើ​ម្ហូប​ បើ​មិន​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​មាន​ក្លិន​មិនល្អ​ និង​ក្លាយ​ជា​កន្លែង​គ្មាន​អនាម័យ​។​ ដូច​នេះ​យើង​គួរ​តែ​យក​សម្ភារៈ​ប្រើ​ប្រចាំ​ក្នុង​ផ្ទះ​បាយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​ស្របក់​ បន្ទាប់​មក​កាត់​ដំឡូង​ពាក់​កណ្តាល យក​ទៅ​ជ្រលក់​ជា​មួយ​អំបិល​ម៉ដ្ឋ​ រួច​យក​ជូត​លើ​ផ្ទៃ​របស់​សម្ភារៈ​ដូច​ជា​ឆ្នាំង​ ខ្ទះ​ ជា​ដើម​រហូត​ដល់​ជ្រះ​ស្អាត​ បន្ទាប់​មក​លាង​ជាមួយ​សាប៊ូ​ចេញ​ សម្ភារៈ​ទាំង​នោះ​នឹង​ភ្លឺ​ស្អាត​ដូច​របស់​ថ្មី​។​