វិធីធ្វើទឹកសណ្តែកខៀវឆ្ងាញ់ បែបធម្មជាតិ

ឆ្អិនហើយ កុំភ្លេចច្រកដាក់ដបក្លាសេ កាន់តែឆ្ងាញ់!

0
5261

ធ្លាប់​ប្រាប់​ម្តង​ពី​វិធី​ធ្វើ​ទឹក​សណ្តែក​ស​ ឬ​សណ្តែក​​សៀង​ហើយ​ណា​ ឥឡូវ​ថ្ងៃ​នេះ​ Admin ប្រាប់​ពី​វិធី​ធ្វើ​ទឹក​សណ្តែក​ខៀវ​វិញ​ម្តង​។​ វិធី​ធ្វើ​ និង​គ្រឿង​ផ្សំ​មិន​ខុស​គ្នា​ច្រើនប៉ុន្មាន​ទេ​ បើ​ចេះ​ធ្វើ​ទឹក​សណ្តែក​ស​ហើយ​ ធ្វើ​ទឹក​សណ្តែក​ខៀវ​ដឹងតែងាយហ្មង​​ ធ្វើតែ​មួយ​ភ្លែត​បាន​ញ៉ាំ​ហើយ​។​

របស់​ដែលត្រូវមាន​៖​

  • សណ្តែក​បាយ (ខៀវ)​ ១ គីឡូ
  • ទឹក ៨ លីត្រ
  • ស្ករ​ស ១ គីឡូ
  • អំបិល​ ១ ស្លាប​ព្រា​កាហ្វេ​
  • ខ្ទិះ​ដូង ១ លីត្រកន្លះ
  • ស្លឹក​តយ ១០សន្លឹក​ ហាន់​ឲ្យ​ល្អិត

វិធី​ធ្វើ៖

១. យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រក់ទឹកអោយស្អាត

២. យកសណ្តែក ដាក់កិនជាមួយ ទឹក ៣ លីត្រ 

៣. បុកស្លឹកតើយ ឬកិន ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក

៤. យកទឹក ៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយ នឹងទឹកសណ្តែកហើយ ដាក់ដាំអោយពុះ

៥. ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វរួចជាការស្រេច​។​

សូមមេត្តាទុក​ឲ្យ​ត្រជាក់​សិន ចាំ​ច្រក​ដាប់​ដប​ក្លា​សេ​ទុកអោយត្រជាក់កាន់​តែ​ឆ្ងាញ់​។៕

ប្រភព៖ មុខម្ហូបរាល់ថ្ងៃ