ស៊ែរទុកឲ្យហើយ! វិធីធ្វើបង្អែមពងមាន់នំអ៊ី ទុកចែកបងប្អូនញ៉ាំ

ធ្វើទុកញ៉ាំជុំគ្នា​ ថ្ងៃចូលឆ្នាំ

0
15886

ចូល​ឆ្នាំ​លើក​នេះ​ទៅ​មិន​បាន​ទៅ​ណា​ តែ​គួរ​ឆ្លៀត​ពេល​ធ្វើ​អាហារ​ឆ្ងាញ់​ៗញ៉ាំ​ជុំ​គ្នា​នៅ​ផ្ទះ​ជា​មួយ​បង​ប្អូន​ ដើម្បី​កុំ​ឲ្យ​ស្ងាត់​ពេក​។​ បង្អែម​ពង​មាន់​នំ​អ៊ី​ ជា​បង្អែម​ទំនង​បំផុត​សម្រាប់​ធ្វើ​ញ៉ាំ​ជុំ​គ្នា​ យក​ទៅ​ចែក​អ្នក​ផ្សេង​ញ៉ាំ​ក៏​បាន​ដែរ​។​ តោះ​រៀន​ធ្វើ​ទាំង​អស់​គ្នា​៖​

គ្រឿង​ផ្សំ​៖​

  • ម្សៅ​ដំណើប​ ៥០០ ក្រាម
  • ទឹក​ ៦ កែវ​
  • ខ្ទិះ​ដូង​ ៣០០​ មីលីលីត្រ
  • ស្ករ​ស​ ១​ កូន​កែវ​
  • អំបិល​ ១ ចុង​ស្លាប​ព្រា​កាហ្វេ
  • ម្សៅ​ឆា​ ១ ស្លាប​ព្រា​បាយ​ (ដាក់​ក៏​បាន​អត់​ក៏​បាន​)
  • ពង​មាន់​ ១០ គ្រាប់
  • ខ្ញី​ ៥ ជំនិត​ ដាក់​ក៏​បាន​ មិន​ដាក់​ក៏​បាន​តាម​ចំណូល​ចិត្ត

វិធី​ធ្វើ​៖

១. ដំបូង​លាយ​ម្សៅ​ដំណើប​ជា​មួយ​ទឹក​ល្មម​ រួច​ លុញ​ជា​រាង​មូល​តូច​ៗ​ ក្រោយ​មក​ដាក់​ស្ងោរ​នំ​អ៊ី​ឲ្យ​ឆ្អិន​

២. ក្រោយ​មក​ដាំ​ទឹក​ឲ្យ​ពុះ​ ដាក់​ខ្ញី​ ៥ ជំនិត​ ស្ករ​ស​ អំបិល​ចូល​បន្តិច​ ហើយ​ត្រូវ​បន្ថយ​ភ្លើង​បន្តិច​សិន

៣. គោះ​ពង​មាន់​ដាក់​ក្នុង​ទឹក​ស្ករ​ទាំង​អស់​ក៏​បាន​ ឬ​ គោះ​ពង​មាន់​ដាក់​ចាន​ស្រង់​ពង​ក្រហម​ចេញ​ពី​ផ្នែក​ស​

៤. បន្ទាប់​មក​យក​ស៊ុត​ស​ ដាក់​ចូល​ក្នុង​ឆ្នាំង​ទឹក​ស្ករ​ កូរ​បំបែក​ឲ្យ​ឡើង​ជា​សរសៃៗ​ រួច​ចាក់​ចូល​ឆ្នាំង​ទឹក​ស្ករ​ កូរ​ឲ្យ​ឡើង​ខាប់​។​

៥. ចាប់​ផ្តើម​ចាក់​ស៊ុត​ក្រហម​ចូល​ឆ្នាំង​ទាំង​មូល​ រួច​បិទ​ភ្លើង​ ក្រោយ​មក​ដាក់​ នំ​អ៊ី​ចូល​ យក​ខ្ទិះ​ដូង​ដាំ​ឲ្យ​ពុះ​ ដាក់​អំបិល​បន្តិច​ ដាំ​ឆ្អិន​លើក​ចុះ​ ដួស​បង្អែម​ដាក់​ចាន​ រួច​ដាក់​ខ្ទិះ​ដូង​ពី​លើ​ជា​ការ​ស្រេច​។​

ប្រភព៖ រសជាតិ Tasteful