តោះរៀនធ្វើ ងាវស្រុះ ទឹកជ្រលក់ ២ រសជាតិ ឃើញហើយស្រក់ទឹកមាត់

ដល់ម៉ោងបបួលគ្នាធាត់ទៀតហើយ

0
2040

ម៉ោះ​បបួល​គ្នា​ធាត់​ ចាប់​អា​វីដៗ​ហ្នឹង​ចប់​ ចាំ​សម្រក​វិញ​ក៏​បាន​ដែរ​។​ បើ​ជ្រុល​ជា​នៅ​ផ្ទះ​ហើយ​ ឆ្លាត​ពេល​ធ្វើ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ៗ​ ឆ្អែត​ៗ​ ហ្មង​ទៅ​ កុំ​គិត​ច្រើន​។​ សាក​ធ្វើ​ទឹក​ជ្រលក់​ ២ មុខ​នេះ​ញ៉ាំ​ជា​មួយ​ងាវ​ស្រុះ​មើល​ ឆ្ងាញ់​សាហាវ​ណាស់​ណា​។

គ្រឿង​ផ្សំ​៖

  • ងាវ​ ១គីឡូ
  •  នំ​បញ្ចុក​ (តាម​ចំណូល​ចិត្ត)
  • បន្លែ​អន្លក់​មាន​ ត្រ​សក់ សាលាដ ស្លឹក​ម្លូ ស្ពៃ​បូក​គោ ជីរ​គ្រប់​មុខ​…(តាម​ចំណូល​ចិត្ត)

សម្រាប់​ទឹក​ត្រី​បុក៖

  •  ខ្ទឹម​ស ១០-១៥​គ្រាប់
  • ម្ទេស ១៥-២០​គ្រាប់
  • ស្ករ ១​ស្លាប​ព្រាបាយ
  • ទឹក​ក្រូច​ឆ្មារ​ ៥-៦ស្លាប​ព្រា​បាយ
  • ទឹក​ត្រី ៣​ស្លាប​ព្រា​បាយ

សម្រាប់​ទឹក​អំពិល​ទុំ៖

  • ទឹក​ធម្មតា​ ១​កូន​ចាន​កន្លះ
  • ទឹក​អំពិល​ទុំ​ ១​កូន​ចាន​
  • ទឹក​ត្រី​ ៣​ស្លាប​ព្រា​បាយ
  •  ស្ករ​ ២​ស្លាប​ព្រា​បាយ
  • សណ្តែក​ដី​លីង​ ២​ស្លាប​ព្រា​បាយ​ បុក​ ឬ​កិន​ឲ្យ​ម៉ត់​បន្តិច។

វិធី​ធ្វើ​៖

១. ងាវ​លាង​ទឹក​ឲ្យ​ស្អាត​ រួច​យក​ទៅ​ដាក់​ស្រុះ​ទឹក​ក្តៅ​ ហើយ​ស្រង់​ដាក់​ត្រាំ​ទឹក​ធម្មតា​

២.ធ្វើ​ទឹក​ត្រី​បុក​ហឹរ​ យក​ខ្ទឹម​ស ម្ទេស ស្ករ ទឹក​ត្រី​ ទឹក​ក្រូច​ឆ្មារ​ ដាក់​ចូល​គ្នា​បុក​ ឬ​កិន​ឲ្យ​សព្វ​ចូល​គ្នា​ រួច​ដួស​ដាក់​ចាន

៣.ធ្វើ​ទឹក​អំពិល​ទុំ​ យក​ខ្ទះ​ដាក់​ទឹក​ ទឹក​អំពិល​ទុំ​ ទឹក​ត្រី​ ស្ករ​ចូល​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ដាក់​សណ្តែក​ដី​លីង​ចូល​ ច្របល់​ចូល​គ្នា​ រួច​ដួស​ដាក់​ចាន​

៤.រៀប​ចំ​អន្លក់​ នំ​បញ្ចុក​ ងាវ​ និង​ទឹក​ជ្រលក់​ដាក់​ចាន​ ហូប​ផ្ទាប់​ចូល​គ្នា​ ឆ្ងាញ់​អស់​ទាស់​៕