ម៉ោះៗ មកមើលវិធីធ្វើបង្អែមលតខៀវ ដាក់ទឹកកកត្រជាក់ៗ ផ្អែមៗ ញ៉ាំប៉ូវកម្លាំងមិនធម្មតា

ទំនងណាស់ កុំភ្លេចសាកធ្វើញ៉ាំ

0
6414

ជួប​គ្នា​ម្តង​ទៀត​ហើយ​ ជា​មួយ​រូប​មន្ត​បង្អែម​លត​ខៀវ​ សម្រាប់អ្នក​ចូល​ចិត្ត​ផ្អែម​ៗ​ ត្រជាក់​ៗ​ គ្រាន់​តែ​ថែម​ទឹកកក​ចូល​បន្តិច​ទៅ​ រសជាតិ​អ៊ែម​​ ញ៉ាំ​ទៅ​មាន​កម្លាំង​ប្រឹស​ហ្មង​។​ គ្រាន់​តែ​ឃើញ​រូប​ចង់​ញ៉ាំ​បាត់​ទៅ​ហើយ​ ចុះ​ទម្រាំ​បាន​ធ្វើ​ញ៉ាំ​ទៀត​ឆ្ងាញ់​ប៉ុណ្ណា​ទៅ​។​

គ្រឿង​ផ្សំ​៖

  • ម្សៅ​អង្ករ​ (ខ្សាយ) ២០០ ក្រាម
  • ទឹក​
  • ស្លឹក​តយ​
  • អំបិល
  • ស្ករ​ត្នោត​ (ស្ករ​ដុំ)
  • ខ្ទិះ​ដូង

វិធី​ធ្វើ​៖

១. មុន​ដំបូង​អ្នក​ត្រូវ​យក​ស្លឹក​តយ​ទៅ​កិន​ជា​មួយ​ទឹក​ កិន​អោយ​ម៉ដ្ឋ​បន្ទាប់​មក​ត្រង​យក​តែ​ទឹក​ស្លឹក​តយ​។


២. បន្ទាប់​មក​ចាក់​ម្សៅ​អង្ករ​ដាក់​ចាន​ ហើយ​ចាក់​ទឹក​ស្លឹក​តយ​ចូល​កូរ​អោយ​សព្វ​ ហើយ​យក​ទៅ​ត្រង​ម្ដង​ទៀត​ដើម្បី​កុំ​អោយ​មាន​កំទេច ។
៣.បន្ទាប់​មក​យក​ទៅ​កូរ​លើ​ភ្លើង​ កូរ​រហូត​ដល់​ខាប់​ល្មម​។
៤. ​បន្ទាប់​ពី​នោះ​មក​អ្នក​ត្រូវ​យក​ពុម្ព​ដែល​សម្រាប់​ធ្វើ​លត​ រួច​ហើយ​យក​ម្សៅ​ដែល​បាន​កូរ​ឆ្អិន​ដួស​ដាក់​ក្នុង​ពុម្ព​នោះ​បន្ទាប់​មក​យក​សំភារៈ​សង្កត់​ដែល​គូរ​គ្នា​ជា​មួយ​ពុម្ព​សង្កត់​ពេល​នោះ​អ្នក​និង​ទទួល​បាន​ជា​រាង​បង្អែម​លត​ នៅ​ពេល​ដែល​ធ្វើ​ត្រូវ​មាន​ទឹក​ដែល​មាន​ទឹកកក​ដាក់​ត្រង់​ពី​ក្រោម​។


៥. វិធី​ធ្វើ​ទឹក​ខ្ទិះ​ដូង​ និង​ទឹក​ស្ករ​ ត្រូវ​មាន​ឆ្នាំង​ រួច​ចាក់​ខ្ទិះ​ដូង​ ម្សៅ​ពោត​ អំបិល​ ១​ចុង​ស្លាប​កាហ្វេ​ កូរ​បញ្ចូល​គ្នា​ទុក​ដោយ​ឡែក​សិន​ បន្ទាប់​មក​យក​ឆ្នាំង​មួយ​ទៀត​ដាក់​ស្ករ​ត្នោត​ អំបិល​ ១​ចុង​ស្លាបព្រា​កាហ្វេ​ និង​ដាក់​ទឹក​ឲ្យ​លិច​ស្ករ​ ប្រហែល​ ១ ​លីត្រ​ បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​ដាំ​ឲ្យ​ពុះ​ទាំង​ពីរ​ដូច​គ្នា​ជា​ការ​ស្រេច៕

ប្រភព៖ តូបអាហារ ពេជ្រ