វិធីឆុងកាហ្វេទឹកកកបែបថៃ ញ៉ាំនៅផ្ទះខ្លួនឯង ឆ្ងាញ់មិនចាញ់កាហ្វេនៅហាងប្រ៊េនៗទេ

ត្រូវម៉ាច់! អ្នក​អត់កាហ្វេមិនបាន កុំអូសរំលង

0
15636

អ្នក​ណា​ខ្លះ​ញៀន​កាហ្វេ​រាល់​ព្រឹក?​ អ្នក​ចូល​មើល​ហ្នឹង​ដឹង​តែ​ចូល​ចិត្ត​កាហ្វេ​ហើយ​បាន​ចូល​មើល​មែន​អត់​?​ គេ​ឲ្យ​នៅ​តែ​ផ្ទះ​អ៊ីចឹង​ ចង់​ទៅ​ទិញ​កាហ្វេ​ជិត​ៗ​ផ្ទះ​ផឹក​ក៏​ពិបាក​ បើ​កុម្ម៉ង់​ពី​ហាង​មក​ញ៉ាំ​រាល់​ថ្ងៃ​វា​ចុះ​លុយ​ដែរ​ អ៊ីចឹង​មាន​តែ​រៀន​ធ្វើ​ខ្លួន​ឯង​ទេ​សល់​លុយ​ ហើយ​មាន​សុវត្ថិភាព​ជាង​។​ តោះ​សាក​រៀន​ធ្វើ​កាហ្វេ​ទឹកកក​បែប​ថៃ​ផឹក​ទាំង​អស់​គ្នា​៖​

របស់​ត្រូវ​ការ​៖​

  • កាហ្វេ​កិន​ហើយ​ ៣ ស្លាប​ព្រា​កាហ្វេ​ (ប្រើ​កាហ្វេ​ម៉ាក​អី​ក៏​បាន​)
  • ទឹក​ក្តៅ​ដាំ​ពុះ​ ជិត​ ១ កែវ
  • ទឹក​ដោះ​គោ​ខាប់​ ២ ស្លាប​ព្រា​កាហ្វេ
  • ស្ករ​ស​ ២ ស្លាប​ព្រា​កាហ្វេ
  • អំបិល​ ១​ ជឹប
  • ទឹក​កកក​ ១​កែវ
  • ទឹក​ដោះ​គោ​ស្រស់​ ២ ឬ​ ៣ ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វី​៖​

១. ដួស​កាហ្វេ​ដាក់​ចូល​ក្នុង​កំណាត់​សម្រាប់​ឆុង​កាហ្វេ​ រួច​ចាក់​ទឹក​ក្តៅ​ចូល​ រង​ចាំ​ ៣ ទៅ​ ៥​ នាទី

២. យក​កែវ​មួយ​ចាក់​ទឹក​ដោះ​គោ​ខាប់​ ស្ករ​ និង​អំបិល​ចូល។ ពេល​កាហ្វេ​ចេញ​ជាតិ​ហើយ​ ចាក់​វា​ចូល​ក្នុង​កែវ​ទឹក​ដោះ​គោ​ បន្ទាប់​មក​កូរ​ឲ្យ​សព្វ​។​ អាច​ភ្លក្ស​មើល​សិន​ ក្រែង​យើង​ចង់​បន្ថែម​ស្ករ​ ឬ​អំបិល​តាម​ចំណូល​ចិត្ត​បន្ថែម​ទៀត​

៣. រួច​រាល់​ហើយ​ អាច​ចាក់​កាហ្វេ​ចូល​ក្នុង​កែវ​ទឹក​កក​ រួច​ស្រោច​ដោះ​គោ​ស្រស់​ពី​លើ​ជា​ការ​ស្រេច​។​ យើង​នឹង​ទទួល​បាន​កាហ្វេ​មួយ​កែវ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។​