វិធីរៀនធ្វើស្រាក្រឡុកផ្លែឈើ ញ៉ាំបានភ្លាមៗ

ហាងខ្លះគេបិទអស់ហើយ អ៊ីចឹងមានតែធ្វើខ្លួនឯង

0
6335

អ្នក​មិន​ចេះ​ញ៉ាំ​ស្រា​​បៀរ​ ក៏​អាច​សាក​ធ្វើ​ស្រា​ក្រឡុក​នេះ​ញ៉ាំ​បាន​ដែរ​ ព្រោះ​មាន​រសជាតិ​ជូរ​អែម​របស់​ផ្លែ​ឈើ​ដែល​យើង​ដាក់​ចូល​គ្នា​ មិន​ល្វីង​ខ្លាំង​ដូច​បៀរ​ទេ​។​ មាន​កម្មវិធី​តិច​តួច​នៅ​ផ្ទះ​អី​សាក​ធ្វើ​ញ៉ាំ​ជុំ​គ្នា​មើល​ អស់​លុយ​តិច​ទេ​ ហើយ​បាន​ច្រើន​ទៀត​។​

របស់​ត្រូវ​ការ៖

  • ផ្លែ​ឈើ​ ដាក់​តាម​ចំណូល​ចិត្ត​ មាន​ដូច​ជា​ ឪឡឹក​ ក្រូច​លឿង​ ប៉ោម​ ទំពាំងបាយ​ជូរ​ ក្រូច​ឆ្មារ ជា​ដើម​ ឬ​អាច​បន្ថែម​ផ្លែ​ឈើ​ណា​ដែល​យើង​ចូល​ចិត្ត​ទៀត​ក៏​បាន​
  • ទឹក​ក្រូច​ស្ព្រៃ​ដប​ធំ​ ១ ដប
  • ស្រា​ ជីន​រ៉ូ​ ២ ដប
  • Spy ២ ដប
  • ទឹកកក ដាក់តាមបរិមាណទឹក និងផ្លែឈើ
  • ធុង​ធំ​ល្មម​មួយ

វិធី​ធ្វើ​៖

១. លាង​ធុង​ឲ្យ​ស្អាត​ ចាក់​ទឹក​កក​ចូល​

២. ផ្លែ​ឈើ​លាង​ឲ្យ​ស្អាត​ ចិត​ជា​ជំនិត​ស្តើង​ៗ​ល្មម​ ចំពោះ​ទំពាំង​បាយ​ជូរ​បើ​ធំ​ពុះ​​ជា​ពីរ​ បើ​តូច​មិន​បាច់​ពុះ​ទេ​ បន្ទាប់​មក​យក​ទៅ​ដាក់​ពី​លើ​ទឹក​កក​ដែល​ចាក់​ចូល​ក្នុង​ធុង​ហើយ

៣. ចុង​ក្រោយ​ត្រូវ​ចាក់​ Spy ស្រា​ជីនរ៉ូ​ និង​ទឹក​ក្រូច​ស្ព្រៃ​ លាយ​ចូល​គ្នា​ ហើយ​ទុក​ចោល​ ៥ ទៅ​ ១០​ នាទី​អាច​ញ៉ាំ​បាន​ហើយ​។​ កុំ​ភ្លេច​ធ្វើ​ញ៉ាំ​ ជុំ​គ្នា​ណា​។