វិធីធ្វើតៅហូដោយខ្លួនឯងនៅផ្ទះ ព្រោះទិញគេខ្លាចប៉ះតៅហូមិនល្អ

ត្រូវចេះមើលតៅហូមុនទិញ

0
12937

តៅហូ​ទិញ​នៅ​ផ្សារ​អាច​នឹង​ប៉ះ​របស់​មិន​ល្អ​ ត្រូវ​ចាំ​ថា​បើ​តៅហូ​មាន​សភាព​បី​យ៉ាង​នេះ​កុំ​ទិញ​ព្រោះ​វា​អត់​មាន​គុណ​ភាព​ទេ​។​ តៅ​ហូ​ដែល​មាន​ក្លិន​ជូរ​ មាន​ន័យ​ថា​វា​សល់​យូរ​ហើយ​ តៅហូ​ដែល​ស​ពេក​ មាន​ន័យ​ថា​មាន​ជាតិ​គីមី​ច្រើន​ តៅហូ​រឹង​និង​ស្អិត​។​ បើ​ពិបាក​អាច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​ មិន​ពិបាក​ធ្វើ​ទេ​។

គ្រឿង​ផ្សំ​៖​

  • សណ្តែក​សៀង​ ២៥០ ក្រាម
  • ទឹក ១,២ លីត្រ
  • ទឹក​ខ្មេះ​ ២០ មីលីលីត្រ
  • ទឹក​ក្រូច​ឆ្មា​ ២០ មីលីលីត្រ
  • អំបិល​ ២០ ក្រាម
  • ទឹក​ត្រជាក់​ ១០០ មីលីលីត្រ

វិធី​ធ្វើ​៖

១. លាង​សណ្តែក​ឲ្យ​ស្អាត​ដាក់​ត្រាំ​ចោល​ ១​យប់​ បន្ទាប់​មក​លាង​វា​ម្តង​ទៀត​ជា​មួយ​ទឹក​ត្រជាក់​។​ បន្ទាប់​មក​ដាក់​សណ្តែក​ចូល​ក្នុង​ម៉ាស៊ីន​កិន​ជា​មួយ​ទឹក​។

២. បន្ទាប់​មក​យក​វា​ដាក់​ក្នុង​ក្រណាត់​ដើម្បី​ច្របាច់​ទឹក​ចេញ​

៣. យក​​សណ្តែក​ដាក់​ដាំ​ក្នុង​ឆ្នាំង​ប្រហែល​ ២០ ទៅ ២៥ នាទី​ (ប្រើ​ភ្លើង​ល្មម​) បន្ទាប់​មក​ដាក់​ទឹក​ខ្មេះ​ ទឹក​ក្រូច​ឆ្មា​ អំបិល​ចូល​ កូរ​ឲ្យ​សព្វ​ល្អ​ ដាក់​ដាំ​ចោល​ប្រហែល​ ៥ ទៅ ៧ នាទី​ ដើម្បី​ឲ្យ​ចេញ​ជា​តៅ​ហូ​ រួច​បិទ​ភ្លើង​ដាក់​ចុះ​ ទុក​ឲ្យ​ត្រជាក់​

៤​. យក​កំណាត់​ដាក់​ពី​លើ​កញ្ច្រែង​ រួច​ចាក់​តៅ​ហូ​ចូល​ ហើយ​ខ្ចប់​ឲ្យ​ជិត​ បន្ទាប់​មក​យក​វត្ថុ​ធ្ងន់​ដាក់​សង្កត់​ពី​លើ​ចំនួន​ ១៥ នាទី​ជា​ការ​ស្រេច​។