មកធ្វើទឹកម្ទេសច្រកដប ទុកញ៉ាំនៅផ្ទះខ្លួនឯង កុំបាកទិញគេក្រែងប៉ះរបស់ក្លែងក្លាយ គ្មានគុណភាព

វិធី​ធ្វើ​ទឹក​ម្ទេស​

0
10168

ទឹក​ម្ទេស​ជា​គ្រឿង​ផ្សំ​មួយ​មុខ​ដែល​មិន​អាច​ខ្វះ​បាន ពិសេស​ជា​មួយ​ម្ហូប​ ឆា​ ចៀន​ បំពង​ ជា​ដើម្បី​ ព្រោះ​វា​ធ្វើ​ឲ្យ​អណ្តាត​​យើង​គ្រលាស់​កាន់​តែ​លឿន​ ជា​មួយ​នឹង​ក្លិន​ម្ទេស​ ដែល​ក្រអូប​ពេញ​មាត់​។

របៀបធ្វើទឹកប៉េងប៉ោះ - ទឹកម្ទេស ...

គ្រឿង​ផ្សំ​៖​

  • ម្ទេស​ដៃ​នាង​ ៥០០ ក្រាម
  • ប៉េងប៉ោះ​ ៤ ផ្លែ
  • ខ្ទឹម​ស​ ១ មើម
  • អំបិល​ ២០ ក្រាម
  • ទឹក​ខ្មេះ​ ៥០ មីលីលីត្រ
8 ways to make a good breakfast by chatting with friends - 3

វិធី​ធ្វើ​៖​

១. យក​ខ្ទឹម​ស​បក​សម្បក​ លាង​ហើយ​ចិត​ជា​ជំនិត​តូច​ៗ

២. ម្ទេស​បេះ​ឲ្យ​ស្អាត​ រួច​យក​ត្រាំ​ទឹក​អំបិល​ ១៥ នាទី​ ទើប​ស្រង់​ឡើង​ ទុក​ឲ្យ​ស្ងួត​ទឹក

៣. លាង​ប៉េង​បោះ​ឲ្យ​ស្អាត​ រួច​យក​កូន​កាំ​បិត​ឆូត​សើៗ​លើ​សម្បក​វា​ កាត់​គ្នា​ចេញ​ជា​បួន​ជំនិត​ ដើម្បី​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ដាំ​ពោះ​ទៅ​វា​ងាយ​ស្រួល​បក​

៤. លាង​កែវ​ថ្មី​មួយ​ឲ្យ​ស្អាត​ ទុក​ឲ្យ​ស្ងួត

8 ways to make a good breakfast by chatting with friends - 4

៥. ដាក់​ម្ទេស​ ខ្ទឹម​ស​ ប៉េង​ប៉ោះ​ ដាក់​ចូល​ក្នុង​ឆ្នាំង​ រួច​ចាក់​ទឹក​ចូល​ លើក​ដាក់​លើ​ចង្ក្រាន​ រួច​ដាំ​ប្រហែល​ ២ នាទី​ បន្ទាប់​មក​សឹម​ចាក់​ទឹក​ចោល​

៦. បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​កិន​ តែ​មិន​ត្រូវ​កិន​ម៉ដ្ឋ​ពេក​ទេ ព្រោះ​អាច​បាត់​បង់​រសជាតិ​ម្ទេស

៧. រួច​ហើយ​ត្រូវ​ត្រង​យក​គ្រាប់​ម្ទេស​ចេញ​ បន្ទាប់​ពី​ត្រង​ហើយ​ត្រូវ​យក​ទៅ​ដាំ​លើ​ភ្លើង​ ដាក់​កម្តៅ​តិច​ៗ រួច​ដាក់​ស្ករ​ អំបិល​ និង​ទឹក​ខ្មេះ​ចូល​ រួច​កូរ​ឲ្យ​សព្វ​ល្អ​

៨. រួច​រាល់​ហើយ​​ ដួស​ដាក់​ក្នុង​ក្រឡ​ ឬ​កែវ​ថ្ម​ទុក​ញ៉ាំ​ជា​ការ​ស្រេច​។

របៀបធ្វើទឹកម្ទេសហឹរៗ រសជាតិឆ្ងាញ់ ...