ក្បាលពោះសំប៉ែត ស៊ិចស៊ី ជាក្តីស្រម៉ៃរបស់មនុស្សស្រីគ្រប់គ្នា។ ជាពិសេសភ្ញាក់ពីគេងមកជាមួយនឹងក្បាលពោះរាបស្មើជាអំណោយដ៏មានតម្លៃមួយ ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់មនុស្សស្រី ព្រោះថាចង់ស្លៀកពាក់អ្វីក៏បាន។ ថ្ងៃនេះយើងនឹងណែនាំតិចនិក ៧ យ៉ាង ជួយឲ្យស្រីៗងើបពីគេងជាមួយក្បាលពោះយ៉ាងរាបស្មើតាមចង់បាន៖
១. ផឹកតែខ្ញី
ចង់បានក្បាលពោះសំប៉ែតស្អាត បន្ទាប់ពីក្រោកពីគេង មុនពេលចូលគេងស្រីៗយើងកុំភ្លេចផឹកតែខ្ញី ដោយសារតែ តែខ្ញីមានរសជាតិហិរ អាចជួយសម្រួលដល់ការរំលាយអាហារ។ បើសិនជាគ្នាយើងណាមិនចេះផឹកខ្ញីស្រស់តែ ១ មុខ យើងអាចបន្ថែមទឹកឃ្មុំ និងក្រូចឆ្មារបាន ដើម្បីឲ្យស្រួលផឹកជាងមុន។
២. កាត់បន្ថយការទល់លាមក
ការទល់លាមកជាមូលហេតុមួយដែលធ្វើឲ្យក្បាលពោះយើងប៉ោង។ តែកុំបារម្ភយើងមាន វិធីអាចជួយបាន ធានាថាងើបមកតម្រង់ទៅរកបង្គន់តែម្តង។ វិធីនោះគឺគ្រាប់ជី វាមានជាតិរំអិល និងជាតិកាកសរសៃច្រើន ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការធម្មតា។ របៀបញ៉ាំគឺ គ្រាប់ជី ២ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកមួយកែវធំ ត្រាំវារហូតដល់គ្រាប់ជីរីក យើងអាចញ៉ាំបានមុនពេលចូលគេង។
៣. ឈប់ញ៉ាំមីធ្វើជាអាហារពេលល្ងាច
មីកញ្ចប់ ឬមីកំប៉ុងមានជាម្សៅ និងសូដ្យូមច្រើន។ វាអាចធ្វើរាងកាយយើងហើម ពេលភ្ញាក់ពីគេង បើចម្អិនមិនបានឆ្អិនត្រឹមត្រូវទៀត វាអាចធ្វើឲ្យយើងហើមពោះ ពិបាករំលាយអាហារ ជាមូលហេតុធ្វើឲ្យក្បាលពោះធំ។
៤. ធ្វើលំហាត់ប្រាណតិចតួចមុនពេលចូលគេង
មុនពេលចូលគេងគួរតែចំណាយពេល ២ ទៅ ៣ នាទីធ្វើលំហាត់ប្រាណបែប Cardio មិនចាំបាច់ប្រើឧបករណ៍អីច្រើន ឬហាត់ខ្លាំងៗទេ គ្រាន់តែធ្វើដូចរូប ពី ២ ទៅ ៣ នាទីទៅបានហើយ សឹមយើងចូលគេង។
៥. គេងឲ្យបាន ៨ ម៉ោង
ដឹងទេ បើសិនជាយើងគេងបានពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ រាងកាយយើងនឹងបញ្ចេញអ័រម៉ូន Latin ដែលវាជួយជំរុញប្រព័ន្ធមេតាប៉ូលីសធ្វើការបានល្អ កាន់បន្ថយចំណង់អាហារ។ មួយទៀតគេងលឿនក៏អាចធ្វើឲ្យយើងកាត់បន្ថយការឃ្លានពេលយប់បានដែរ។
៦. កុំភ្លេចផឹកទឹកមុនពេលចូលគេង
ផឹកទឹកមួយកែវមុនពេលចូលគេង នឹងធ្វើឲ្យរាងកាយមានតុល្យភាពគ្នា។ ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងជួយបន្សាបជាតិពុលក្នុងរាងកាយបានល្អ។
៧. ញ៉ាំសាឡាដធ្វើជាអាហារពេលល្ងាច
សាឡាដជាម្ហូបដ៏អស្ចារ្យសម្រាប់អាហារពេលល្ងាច ព្រោះវាមានកាឡូរីទាប និងជាតិកាកសរសៃច្រើន ធ្វើឲ្យយើងឆាប់ឆ្អែត។ ជួយសម្រួលដល់ការរំលាយអាហារ ធ្វើឲ្យក្បាលពោះរាបស្មើពេលភ្ញាក់ពីគេង។