ឆ្ងាញ់លិឍចាន ត្រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ រូបមន្តពិសេស

ត្រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ

0
3156

សេវរូបមន្តធ្វើនេះទុកឲ្យហើយ ដល់ម៉ោងធ្វើម្ហូបចាំយកមកអនុវត្ត បើមិនចេះធ្វើ យកទៅឲ្យម៉ាក់មើលក៏បាន ក្រែងគាត់ស្រលាញ់កូន គាត់ធ្វើឲ្យញ៉ាំ។​ តែអត់មានអីពិបាកទេ បើម៉ាក់ថារវល់ អត់បានធ្វើឲ្យញ៉ាំ ម៉េចមិនធ្វើឲ្យម៉ាក់ញ៉ាំវិញទៅ ស្រួលសឹងអីហ្នឹង៖

Image may contain: food

គ្រឿងផ្សំ៖

  • សាច់ត្រីប្រម៉ា ១ ខាំ
  • សាច់ជ្រូកជាប់ខ្លាញ់ ៤ ខាំ
  • ពងទា ២ ឬ ៣ គ្រាប់
  • ខ្ទឹមសបក ៣ ឬ ៥ កំពិស
  • ស្លឹកខ្ទឹម កាត់កង់ៗខ្លីៗ
  • ស្ករត្នោត ឬស្ករស
  • ប៊ីចេង
  • ម្សៅស៊ុបខ្នរ

បន្លែអន្លក់៖

  • ត្រសក់
  • ស្ពៃក្តៅ
  • សណ្ដែកគួរ
  • ត្រប់
  • ពពាយ ឬ បន្លែផ្សេងៗតាមចំណូលចិត្ត

វិធីធ្វើ៖

១. ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ដ្ឋល្អ បន្ទាប់មក យកត្រីប្រម៉ាវះយកតែសាច់ រួចចិញ្ច្រាំអោយម៉ដ្ឋដូចគ្នា

Image may contain: food


២. ចិញ្ច្រាំខ្ទឹមស ឲ្យល្អិត រួចយកសាច់ជ្រូក និងត្រីប្រម៉ាលាយគ្រឿងចូលគ្នា ដាក់ស្ករ ប៊ីចេង ម្សៅស៊ុបខ្នរ រោយស្លឹកខ្ទឹម រួច លាយនឹងពងទា លាយចូលគ្នាឲ្យសព្វគ្រប់គ្រឿងរួច យកទៅចំហុយជាការស្រេច ៕