ចង់បែបអន្លក់បែបខ្មែរ ឬហឹរៗបែបថៃ! ទៅបាយថ្ងៃត្រង់ ២ កន្លែងនេះកុម្ម៉ង់បានតាមចិត្ត

ហាងបាយថ្ងៃត្រង់ឆ្ងាញ់ៗ

0
1854

ថ្ងៃ​ត្រង់​ឡើង​ច្បាស់​ជា​ពិបាក​ចិត្ត​មិន​ដឹង​ទៅ​ញ៉ាំ​បាយ​នៅ​ណា​ហើយ​មែន​អត់​? ជា​ពិសេស​អ្នក​ធ្វើ​ការ​ និង​រៀន​​ឆ្ងាយ​ៗ​ពី​ផ្ទះ​។​ យូរ​ៗ​ញ៉ាំ​តែ​ម្ហូប​ដដែល​ៗ​ ថ្ងៃ​ខ្លះ​ទិញ​ស្រូប​ពី​ព្រឹក​មក​ញ៉ាំ​ទៀត​ ល្មម​តែ​ដល់​ម៉ោង​ញ៉ាំ​លែង​ឆ្ងាញ់​បាត់​។​ ឈប់​ពិបាក​ទៅ​ ចង់​អា​បែប​ម៉េច​ បែប​ខ្មែរ​ ឬ​ បែប​ថៃ​ មើល​មុខ​ម្ហូប ២ ហាង​នេះ​លេង​ៗ​សិន​ទៅ​។​

ផ្ទះ​បាយ​មង្គល

ចង់​ញ៉ាំ​ម្ហូប​ខ្មែរ​ ចង់​ញ៉ាំ​ទឹក​គ្រឿង​អន្លក់​បន្លែ​ធម្មជាតិ​ៗ មិន​ដឹង​ទៅ​ញ៉ាំ​នៅ​ទី​ណា​មែន​អត់​ ពេល​នេះ​លែង​ជា​បញ្ហា​ទៀត​ហើយ ​ផ្ទះ​បាយ​មង្គល គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។បើក​​រៀង​រាល់​ថ្ងៃ​ មាន​​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទឹក​គ្រឿង​បន្លែ​អន្លក់​ធម្មជាតិ​ៗ និង​ម្ហូប​ខ្មែរ​ឆ្ងាញ់ៗ​ បែប​ជន​បទ​ស្រុក​ស្រែ​ជា​ច្រើន​មុខ​។បន្ថែម​ពី​នេះ​ហាង​ក៏​មាន​ប្រភេទ​អាហារ​សម្រន់​សម្រាប់​ថ្ងៃ​រសៀល​មាន​ដូច​ជា​៖ នំ​បញ្ចុក​សម្ល​ខ្មែរ​ សម្លរ​កា​រី​ បុក​ល្ហុង​ ស្លាប​មាន់​អាំង​ ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត។ បើក​ចាប់​ពី​ម៉ោង​ ៦:៣០ ព្រឹក​ ដល់​ ៧:៣០ យប់។

ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល

ហាង ផ្ទះបាយមង្គល
លេខ​ទូរសព្ទ​ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ 94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)

ផ្ទះ​បាំង​កក

ឃើញ​មាន​លក់​ប្រភេទ​អាហារ​បុក​ៗ​ច្រើន​មុខ​អ៊ីចឹង​មែន​ តែ​ផ្ទះ​បាំង​កក​ ក៏​មាន​លក់​អាហារ​ថ្ងៃ​ត្រង់​ ដែល​កុម្ម៉ង់​ភ្លាម​ធ្វើ​ភ្លាម​ដែរ​ បើ​និយាយ​ពី​រសជាតិ​វិញ​គឺ​បែប​ថៃ​តែ​ម្តង​ ហឹរៗ​ឆ្ងាញ់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ​ៗ​ទៅ​សាក​ដឹង​តែ​ត្រូវ​ហ្មង​។​ ​ផ្ទះ​បាងកក ក៏​មាន​​លក់​អាហារ​ជា​ច្រើន​ប្រភេទ​ទៀតដូចជាបង្គាទឹកត្រីខៀវ បុក​ល្ហុង​ព្រៃ បុក​ល្ហុង​កំពឹស​លោត​ ផាត់​ថៃ ឬ​ ផាត់​ម្រះ​ព្រៅ​ និង​ បុក​ល្ហុង​បុរាណ​ ដែល​ជា​អាហារ​ពិសេស​ក្នុង​ហាង​តែម្តង។ ​​បន្ថែម​ទៀត​នោះ​ក៏​មាន​មុខ​ម្ហូប​បុក​រួម​ (បុក​ល្ហុង​សាប់) បាយ​ឆា​ណែម​បុកងាវ​ សាច់​ជ្រូក​បំពង​ទឹក​ជ្រលក់​ពិសេស​ និង​ គូ​ស្នេហ៍​គូ​ជំលោះ​។

ផ្ទះបាងកក
ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ផ្ទះបាងកក
ផ្ទះបាងកក

ហាង ផ្ទះបាងកក
លេខទូរសព្ទ៖ 081 456 556 / 099 563 289 / 096 2 456 282
ទីតាំង៖ ស្ថិតនៅលើផ្លូវសុធារស ទល់មុខសួនសកលវិទ្យាល័យបៀលប្រាយមាត់ទន្លេរ ជិតបៀលឌិងចាស់