អ្នកខ្លះប្រហែលជាម៉ូយហាង ២ កន្លែងនេះហើយក៏មិនដឹង។ ពិសេសអ្នកចូលចិត្តញ៉ាំហឹរម៉ាអស់ដៃអីហ្នឹង ច្បាស់ជាស្គាល់ហើយ ព្រោះគ្រាន់តែឮឈ្មោះក៏ហឹរ ស្រក់ទឹកមាត់មុនដែរ។ បើមីនុយនៅហាងមួយៗវិញទំនងៗសាហាវណាស់ ចង់បែបបុក ភ្លា ញ៉ាំ អីមានទាំងអស់ ចង់ដឹងហាង ២ កន្លែងហ្នឹងឈ្មោះអី ហើយនៅណាអត់? ចាំ Admin ប្រាប់៖
ហាង ផ្ទះម្ទេស
គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំ ឃើញហើយទ្រាំអត់ញ៊ាំមិនបាន ចាំAdmin ប្រាប់ត្រួសៗ ថាមានមុខម្ហូបអ្វីខ្លះ សម្រាប់ហាងផ្ទះម្ទេស មានមុខម្ហូបដូចជា៖ មានកំពីសលោត ក្តាមពង បុកល្ហុងset សាច់ចៀមអាំង ឈុតគ្រឿងសមុទ្រ ស៊ុបខួរ បង្គាត្រាំទឹកកក ។ សម្រាប់ហាងផ្ទះម្ទេស បច្ចុប្បន្នមានរហូតដល់ ៣សាខា ដែលផ្តល់ភាពងាយស្រួលដល់ អតិថិជនដែលនិយមចូលចិត្តរសជាតិគ្រប់មុខម្ហូប របស់ហាងផ្ទាល់ មិនបាច់ធ្វើដំណើរឆ្ងាយ អាចមករកញ៊ាំក្បែរផ្ទះបាន។
ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖070 770 808
ទីតាំង៖ ផ្ទះលេខ23 ផ្លូវ261 សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក
ហាង បុកម្ទេស
របស់ញ៉ាំបែបហឹរៗចឹងទុកចិត្តអោយ ហាង បុកម្ទេស ព្រោះថាគ្រឿងផ្សំមកពីប្រទេសថៃផ្ទាល់តែម្តង ធានាថា ចង់ហឹរប៉ុណ្ណាក៏បានដែរកម្មង់ហឹរបានហឹរ រសជាតិក៏ឆ្ងាញ់ទៀត មុខម្ហូបគ្រឿងបុកប្រចាំហាងផ្ទាល់ មានដូចជា៖ បុកល្ហុងក្តាមប្រៃ បុកពោត បុកកំពីងរាជ បុកស្វាយក្តាមប្រៃ បុកម្កាក់ក្តាមប្រៃ បុកងាវ ញាំមី ញាំមីសួ បុកល្ហុងថាស ភ្លាថៃពិសេស មឹកអាំង សាច់ជ្រូកអាំង ស្លាបមាន់អាំង ក្តាមថ្មពងជ្រក់ម្ទេស បុកណែមបីយ៉ាង ផាត់ថៃ និង បាយឆាសាច់ក្តាម នៅមានច្រើនទៀត រសជាតិដឹងតែឆ្ងាញ់ប្លែកមាត់ ។ ពិសេសនោះក៏មានមុខម្ហូបថ្មីទើបចេញដែរ ឮថាជាមុខម្ហូបពិសេស រសជាតិក៏ពិសេសដែរ មានទាំងអស់ ៤ មុខគឺ៖ សមុទ្រធុង, បុកល្ហុងថាស, បុកគ្រឿងសមុទ្រពិសេស និងគ្រឿងសមុទ្រឈុតអាំង និយាយពីថា ៤មុខថ្មីនេះរសជាតិមិនធម្មតាទេណា កុំភ្លេចដឹកគ្នាទៅសាកណា។
ហាង បុកម្ទេស ហាង បុកម្ទេស ហាង បុកម្ទេស
ហាង បុកម្ទេស
ទីតាំង៖ផ្ទះលេខ39 នៅផ្លូវ 90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា
លេខទូរស័ព្ទ៖ 016 642 246 / 078 73 48 35