ញ៉ាំយ៉ាអួពិតជាជួយសម្រកទម្ងន់បានមែនអត់?

តិចច្រលំញ៉ាំយ៉ាអួសម្រក់ទម្ងន់អីទៅ

0
1430

យ៉ាអួ​ភាគ​ច្រើន​ឃើញ​គេ​ប្រើ​ក្នុង​របប​អាហារ​របស់​អ្នក​សម្រក​ទម្ងន់​។​ តើ​ញ៉ាំ​យ៉ាអួ​ពិត​ជា​ជួយ​សម្រក​ទម្ងន់​បាន​មែន​អត់​ ឬ​យ៉ាង​ណា?​ ឥឡូវ​ថ្ងៃ​នេះ​មក​ស្រាយ​ចម្ងល់​ទាំង​អស់​។

ពិបាកចិត្ត ព្រោះ ស្បែក មុខ ខ្មៅ ...

តើ​យ៉ាអួ​ធ្វើ​ឡើង​ពី​អី​?

បាក់តេរី​ដែល​ប្រើ​សម្រាប់​ធ្វើ​យ៉ាអួ​គឺ​ជា​ពពួក​ Streptococcus thermophiles។ ជាតិ​ Lactobacilus bulgaricus បាន​បន្ថែម​ចូល​ក្នុង​ទឹក​ដោះ​គោ​ស្រស់​និង​យក​ទៅ​ដាំ​លើ​ភ្លើង​។​ បាក់តេរី​ក្លាយ​ទៅ​ជា​ស្ករ​ (Lactose) ក្នុង​ទឹក​ដោះ​គោ​ដើម្បី​បម្លែង​ទៅ​ជា​អាស៊ីត​ Lactic។​ អាស៊ីត​ Lacticធ្វើ​ឲ្យ​ទឹក​ដោះគោ​ប្រែ​ជា​ខាប់​ ហើយ​មាន​រសជាតិ​ជូរ​ដូច​យ៉ាអួ​ ដែល​យើង​តែង​តែញ៉ាំ​ ហើយ​បាក់តេរី​ផ្សេង​ៗ​ទៀត​ក្នុង​យ៉ាអួ​បាន​ជួយ​ដល់​សុខភាព​។​

សារធាតុ​ចិញ្ចឹម​ក្នុង​យ៉ាអួ​

ទោះ​បី​ជា​យ៉ាអួ​ធ្វើ​ឡើង​ពី​បាក់​តេរី​មែន​ តែ​វា​ល្អ​ចំពោះ​សុខភាព​។ ដោយ​សារ​វា​សម្បូរ​កាល់​ស្យូម​ ប្រូតេអ៊ីន​ និង​ probitotics ដែល​ល្អ​ចំពោះ​រាងកាយ​។​

តើ​យ៉ាអួ​ពិត​ជា​ជួយ​សម្រក​ទម្ងន់​បាន​ទេ​?

ជា​ដំបូង​គ្រាន់​តែ​ចង់​ប្រាប់​ថា​ យ៉ាអួ​មិន​ធ្វើ​ឲ្យ​គីឡូ​យើង​ស្រក​បាន​ទេ​ តែ​បើ​ញ៉ាំ​វា​ឲ្យ​បាន​ទៀង​ទាត់​ វា​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​វិញ​បាន​។​ យើង​តាម​ការ​សិក្សា​របស់​ បណ្ណាល័យ​ជាតិ​ផ្នែក​វេជ្ជសាស្ត្រ​ ដែល​បាន​ធ្វើ​ការ​ស្ទង់​មតិ​លើ​យុវវ័យ​ 8,516 ដែល​បាន​ញ៉ាំ​យ៉ាអួ​ច្រើន​ជាង​ ៧ សប្តាហ៍​ក្នុង​មួយ​សប្តាហ៍​។​ រាង​កាយ​របស់​ពួក​គេ​ឡើង​ទម្ងន់​។​ ខុស​ពី​អ្នក​ដែល​ញ៉ាំ​យ៉ាអួ​ត្រឹម​តែ​ ១ កែវ​ក្នុង​សប្តាហ៍​។​​